សាកល្បងទាយកូនប្រុសឬស្រីតាមក្បួនចាស់បុរាណម្តងមើល…

ការចង់បានបុត្រគឺជាអ្វីដែលមាតាគ្រប់រូបតែងតែប្រាថ្នា មានមាតាខ្លះចង់បានកូនប្រុសចំណែកខ្លះទៀតចង់បានកូនស្រីប៉ុន្តែត្រូវធ្វើការរង់ចាំរហូតទាល់តែទារកនៅក្នុងផ្ទៃមានអាយុលើសពី១២សប្តាហ៍។ ក្រៅពីការថតឆ្លុះអេកូតាមបែបវិទ្យាសាស្ត្រសម័យទំនើប ចាស់ៗបុរាណក៍មានវិធីសាស្ត្ររបស់គាត់ដែរ ដែលវិធីសាស្ត្រទាំងនេះត្រូវបានប្រើប្រាស់ជាយូរលុងមកហើយដែលមានដូចជា៖

  • ការទស្សន៍ទាយតាមរយៈទំរង់នៃពោះរបស់ម្តាយ
  • ការទស្សន៍ទាយតាមរយៈចំណង់ចំណូលចិត្តរបស់ម្តាយ
  • និងការទស្សន៍ទាយតាមរយៈការប្រើប្រាស់ចិញ្ជៀន

ខាងក្រោមនេះគឺជាវិធីសាស្ត្រទស្សន៍ទាយភេទទារកនៅក្នុងផ្ទៃតាមរយៈការប្រើប្រាស់ចិញ្ជៀនដែលមានភាពងាយស្រួលដោយគ្រាន់តែ៖

  • ចងចិញ្ជៀនអាពាហ៍ពិពាហ៍របស់អ្នកជាមួយនិសសសៃអំបោះឬសសៃសក់
  • ដាក់សំយ៉ុងចុះក្រោមអោយចំពីលើពោះ
  • បង្វិលចិញ្ជៀនអោយកំរើក
  • ទុកអោយចិញ្ជៀនឈប់បន្តិចម្តងៗដោយខ្លួនឯង

ការសន្និដ្ឋានលទ្ធផល

  • បើចិញ្ជៀនកំរើកជារង្វង់បញ្ជាក់ថាភេទស្រី
  • បើចិញ្ជៀនកំរើកទៅមុខ ទៅក្រោយបញ្ជាក់ថាភេទប្រុស “មិនមានទំរង់ជារង្វង់”

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post