សញ្ញាសំខាន់ៗក្នុងពេលដែលទារកចាប់ផ្តើមកកំណើតបន្ទាប់ពីបាត់រដូវភ្លាមដែលស្ត្រីគួរកត់សំគាល់

សញ្ញាសំខាន់ៗក្នុងពេលដែលទារកចាប់ផ្តើមកកំណើតបន្ទាប់ពីបាត់រដូវភ្លាមដែលស្ត្រីគួរកត់សំគាល់

 

តាមធម្មជាតិរដូវរបស់ស្ត្រីភាគច្រើនធ្លាក់មកមួយខែម្តងៗ “ចំពោះស្ត្រីដែលមករដូវទៀងទាត់”ហើយវាគឺជាសញ្ញាល្អដែលអាចអោយស្ត្រីងាយនិងមានផ្ទៃពោះក្រោយពេលរួមដំណេក ហើយវដ្តរដូវប្រចាំខែនេះនិងមិនមានទៀតទេក្រោយពេលបង្កកំណើតដែលស្ត្រីភាគច្រើនអាចធ្វើការពិនិត្យផ្ទៃពោះបានតាមរយៈឧបករណ៍ពិនិត្យទឹកនោមរកមើលផ្ទៃពោះ។ក្រៅពីវិធីសាស្ត្រពិនិត្យទឹកនោមស្ត្រីខ្លួនឯងក៍អាចធ្វើការសំគាល់នូវសញ្ញាមួយចំនួនដែលភាគច្រើនកើតមាននៅក្នុងអំឡុងពេលបង្កកំណើតដំបូងដែលមានដូចជា៖

  • មានអាការៈធ្លាក់ឈាមបន្តិចបន្ទួចក្រោយពេលបាត់រដូវ
  • មានអាការៈអួលៗនៅបរិវេណថ្ងាស់ “ក្រោមពោះ”
  • មានអាការៈសង្កៀរ ឬតឹងសុដន់
  • កំដៅក្នុងខ្លួនឡើងខ្ពស់ជាងធម្មតា “មានអារម្មណ៍ថាក្តៅខ្លួនស្ទិញ”
  • ឧស្សាហ៍បន្ទោបង់ញឹកញាប់ “នោម”
  • ផ្លាស់ប្តូរចំណង់អាហារ “មានស្ត្រីខ្លះឃ្លានខ្លាំង ហើយស្ត្រីខ្លះទៀតមិនសូវឃ្លានអាហារ”
  • មានអារម្មណ៍ក្តៅអន្ទះអន្ទែងជាញឹកញាប់
  • ទ្វារមាសមានរំអិលច្រើនឬជួនកាលមានលាយឡំជាមួយឈាមតិចៗ

ស្ត្រីនៅក្នុងអំឡុងពេលនេះត្រូវព្យាយាមសំរាកអោយបានច្រើន ទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាពនិងគួរគាប្បីចាប់ផ្តើមទទួលទានអាហារូបត្ថម្ភរក្សាគភ៌ Fertina ដើម្បីជួយទ្ររទ្រង់សុខភាពរបស់ម្តាយនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post