
បញ្ហាអត់កូនមិនមែនកើតឡើងព្រោះតែខាងស្រីតែម្នាក់ឯងទេ
ចំពោះគូរស្វាមីភរិយា ឬបុរស នារីដែលស្ថិតនៅក្នុងវ័យបន្តពូជដែលរស់នៅនិងមានការរួមភេទដោយមិនប្រើប្រាស់វិធីព្យាកំណើតលើសពី១ឆ្នាំហើយនៅតែមិនទាន់មានកូន គឺត្រូវបានសន្និដ្ឋានថាស្ថិតនៅក្នុងក្រុមមនុស្សដែលមានវិបត្តិបង្កកំណើត។
បញ្ហារបស់ទឹកកាមនិងកោសិការបន្តពូជរបស់បុរសគឺជាមូលហេតុមួយយ៉ាងសំខាន់ដែលមានការទាក់ទងទៅវិបត្តិបង្កកំណើត។ ទឹកកាមគឺជាសារធាតុរាវដែលមានមុខងារក្នុងការសំរួលដល់ការធ្វើដំណើរបស់កោសិកាបន្តពូជឈ្មោលពីពងស្វាសទៅកាន់ស្បូនរបស់ស្ត្រីក្នុងពេលសំរេចកាម ចំណែកឯកោសិកាបន្តពូជឈ្មោលគឺជាផ្នែកមួយដែលសំខាន់ជាងគេក្នុងការចូលរួមបង្កកំណើតជាមួយនិងកោសិកាបន្តពូជញីដើម្បីបង្កើតជីវិតថ្មី។

ខាងក្រោមនេះគឺជាបញ្ហាខ្លះៗដែលអាចបណ្តាលអោយបុរសមានវិបត្តិបង្កកំណើត៖
- ចំនួនកោសិកាបន្តពូជឈ្មោល៖ ជាធម្មតានៅក្នុងរយៈពេលសំរេចកាម ពងស្វាសរបស់បុរសបញ្ចេញកោសិកាបន្តពូជចំនួនជាច្រើនលានកោសិកា ចំនួនកោសិកាបន្តពូជដែលស្ថិតនៅក្នុងចំនួនក្រោមមួយលានត្រូវបានសន្និដ្ឋាថាមានកង្វះកោសិកាបន្តពូជ ឬកោសិកាបន្តពូជមិនគ្រប់គ្រាន់
- សមត្ថភាពបំលាស់ទីរបស់កោសិកាបន្តពូជ៖ ក្នុងករណីកោសិកាបន្តពូជមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំលាស់ទីនោះទេ កោសិកាបន្តពូជទាំងនោះនិងមិនអាចធ្វើដំណើរទៅកាន់ស្បូនរបស់ស្ត្រីដើម្បីធ្វើការបង្កកំណើតបានទេ
- កោសិកាបន្តពូជខុសប្រក្រតី៖ កោសិកាបន្តពូជខ្លះមានទំរង់មិនធម្មតាដែលនាំអោយមានការពិបាកក្នុងការធ្វើដំណើរទៅកាន់ស្បូនរបស់ស្ត្រីដើម្បីធ្វើការបង្កកំណើតដូចគ្នា «ចំពោះកោសិកាបន្តពូជដែលមានទំរង់មិនធម្មតា កោសិកាបន្តពូជទាំងនេះមិនអាចធ្វើដំណើបានរហ័សទៅកាន់តួស្បូនដើម្បីធ្វើការបង្កកំណើតទាន់ពេលវេលាដែលជាលទ្ធផលកោសិកាបន្តពូជទាំងនោះនិងត្រូវស្លាប់មុនពេលបង្កកំណើត»

កត្តាចំបងនិងសំខាន់ៗដែលបណ្តាលអោយមានបញ្ហាទាំងអស់នេះភាគច្រើនមកពី៖
- ជំងឺ៖ ជំងឺឆ្លងដែលកើតលើពងស្វាស មហារីកពងស្វាស និងពងស្វាសដែលធ្លាប់ទទួលការវះកាត់ជាដើម
- ពងស្វាសដែលស្ថិតក្នុងបរិដ្ឋានដែលមានកំដៅ៖ ភាគច្រើនកើតមានលើបុរសដែលចូលចិត្តសូរណា បើបររថយន្ត ប្រើប្រាស់សំលៀកបំពាក់រឹបណែន ឬធ្វើការងារនៅក្នុងទីកន្លែងដែលមានបរិយាកាសក្តៅស្ទះបំពង់ទឹកកាម៖ ក្នុងករណីដែលបំពង់ទឹកកាមត្រូវបានស្ទះ ការបញ្ជូនកោសិកាបន្តពូជពីពងស្វាសនិងត្រូវបានកាត់ផ្តាច់
- វិបត្តិអ័រម៉ូន៖ វិបត្តិនេះកើតមានក្នុងករណីកង្វះអ័រម៉ូន តេស្តូតេរ៉ូន (អ័រម៉ូនរបស់បុរស)

ក្រៅពីបញ្ហាខាងលើ ក៍នៅមានបញ្ហាមួយចំនួនទៀតដែលអាចបណ្តាលអោយបុរសមានវិបត្តិមិនអាចមានកូនដូចជា៖
- វិបត្តិតំណរពូជ “ពូជពិបាកមានកូន”
- ការទទួលការព្យាបាលដោយប្រើកាំរស្មីឡេសឺ
- ការទទួលការព្យាបាលដោយឱសថគីមី
- លើសទំងន់
- ទទួលទានជាតិអាល់កុលលើសកំរិត “សុរានិងគ្រឿងស្រវឹង”
- ជំងឺរាំរ៉ៃ ឬស្ត្រេស
- រលាកសាច់សួត
- បុរសដែលមានអាយុលើសពី 40ឆ្នាំ
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
