ម៉េចបានជាពេលមករដូវម្តងៗខ្ញុំពិបាកម្លេះ…?

ម៉េចបានជាពេលមករដូវម្តងៗខ្ញុំពិបាកម្លេះ…?

អាការៈឈឺចាប់មុនពេលមករដូវរបស់ស្ត្រីមានអត្រាប្រហែលជា ៨៥ភាគរយនៃចំនួនស្ត្រីទូទៅដែលស្ថិតនៅក្នុងវ័យបន្តពូជ។ អាការៈទាំងនេះឧស្សាហ៍ស្តែងចេញមកក្នុងរយៈពេលចន្លោះពី ៥ថ្ងៃទៅ​ ១១ថ្ងៃមុនថ្ងៃមករដូវនិងបាត់ទៅវិញបន្ទាប់ពីមករដូវរួច។ ចំពោះមូលហេតុពិតប្រាកដនៃអាការៈទាំងនេះគេនៅមិនទាន់អាចសន្និដ្ឋានបានទាំងស្រុងនៅឡើយទេ ប៉ុន្តែបើយោងទៅតាមការសិសក្សាវិជ្ជសាស្ត្រគេសន្និដ្ឋានបានថាមានកត្តាមួយចំនួនមានការទាក់ទងទៅនិងបញ្ហានេះដូចជា៖

ការប្រែប្រួលរបស់អរ័ម៉ូន សេរ៉ូតូនីន នៅក្នុងរយៈពេលចាប់ផ្តើមនៃការមករដូវ

បំរ៉ែបំរួលនិងការកើនឡើងនូវប្រភេទអ័រម៉ូន អ៊ឺស្ត្រូជែន

ការប្រែប្រួលរបស់អ័រម៉ូនទាំងនេះបង្កអោយមានផលរំខានមួយចំនួនដែលស្ត្រីដែលធ្លាប់ប្រឈមនិងអាការៈឈឺចាប់មុនពេលមករដូវតែងតែជួបប្រទះ៖

  • ហេវហត់ អស់កំលាំង
  • អារម្មណ៍ងាយប្រែប្រួល
  • ឆាប់ខឹង ឆេវឆាវ

ក្រៅពីកត្តាបំរ៉ែបម្រួលអ័រម៉ូនខាងលើ មានកត្តាដ៍ទៃមួយចំនួនផ្សេងទៀតក៍អាចបណ្តាលអោយស្ត្រីប្រឈមនិងអាការៈឈឺចាប់មុនពេលមករដូវដូចគ្នាដែរ ដូចជា៖

  • ធ្លាប់មានប្រវត្តិ វិបត្តផ្លូវចិត្ត
  • សមាជិកគ្រួសារមានប្រវិត្តិមានអាការៈឈឺចាប់មុនពេលមករដូវ
  • ប្រវត្តិគ្រួសារមានសំពាធផ្លូវចិត្ត
  • ធ្លាប់ទទួលការរំលោភបំពាន ឬអំពើហឹង្សា
  • ធ្លាប់មានរបួសគ្រាំគ្រារផ្នែកណាមួយនៃសរីរាង្គ

ជាទូទៅវដ្តរដូវរបស់ស្ត្រីមានរយៈពេល ២៨ថ្ងៃ។ កន្សោមពងរបស់ស្ត្រីតែងតែទំលាក់ស៊ុតនៅថ្ងៃទី ១៤ ដោយចាប់រាប់ពីថ្ងៃដែលមករដូវ ដើម្បីត្រៀមធ្វើការបង្កកំណើតប្រសិនជាមានការរួមភេទ។ ហេតុនេះហើយយើងសង្កេតឃើញថាស្ត្រីប្រហែលជិត ៨០ភាគរយធ្លាប់ទទួលផលរំខានយ៉ាងហោចណាស់មានមួយក្នុងចំណោមផលរំខានទាំងអស់ខាងក្រោមនេះ៖

  • ឧស្សាហ៍ឈឺពោះ ឬហើមពោះ
  • សង្កៀរសុដន់
  • មានចេញមុនច្រើនលើស្បែក
  • ឃ្លានអាហារ ជាពិសេសរបស់ផ្អែម
  • ទល់លាមក ឬរាគរូស្ត
  • ឧស្សាហ៍ឈឺក្បាល
  • ឆាប់ខឹងនិងឆេវឆាវ
  • ឧស្សាហ៍ហេវហត់ អស់កំលាំង
  • ដែកមិនលក់ ឬដេកមិនចង់ក្រោក
  • អស់សង្ឃឹម និង ពិបាកចិត្តម្នាក់ឯង

វិធីងាយៗដែលអ្នកអាចព្យាយាមសាកល្បងដើម្បីកាត់បន្ថយផលរំខានដែលបណ្តាលមកពីអាការៈទាំងនេះបានដោយខ្លួនឯងមានដូចជា៖

  • ឧស្សាហ៍ធ្វើលំហាត់ប្រាណអោយបានទៀងទាត់
  • ទទួលទានអាហារសុខភាព (បន្លែ ផ្លែឈើ សាច់ ស៊ុតជាដើម)
  • រកមិត្តភក្រ័ ឬដៃគូរលើកទឹកចិត្តពេលមានអាការៈទាំងនោះ
  • កាត់បន្ថយការទទួលទានប្រៃក្នុងអំលុងពេលជិតដល់ថ្ងៃមករដូវ
  • កាត់បន្ថយការទទួលកាហ្វេក្នុងអំលុងពេលជិតដល់ថ្ងៃមករដូវ
  • ជៀសវាងជាតិសុរា បារីនិងកាហ្វេ
  • កាត់បន្ថយការទទួលទានជាតិផ្អែមក្នុងអំលុងពេលជិតដល់ថ្ងៃមករដូវ
  • ទទួលទានជាតិ កាល់ស្យូម និង ម៉ាញេស្យូមបន្ថែម កាន់តែប្រសើរ
  • ព្យាយាមកាតត់បន្ថយស្ត្រេស

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post