ដឹងឬទេថាស្ត្រីមានផ្ទៃពោះប្រភេទណាដែលត្រូវទទួលទានអាហារូបត្ថម្ភរក្សាគភ៌

ការមានផ្ទៃពោះគឺជាដំណាក់កាលធម្មជាតិនៃជីវិតរបស់ស្ត្រី វាគឺជាពេលវេលាដែលពោរពេញទៅដោយក្តីសង្ឃឹម ភាពរីករាយ ក្តីព្រួយបារម្ភ និងការទន្ទឹងរង់ចាំ។ តើអ្នកបានដឹងដែរឬទេថាហេតុអ្វីបានជាគ្រូពេទ្យតែងតែតំរូវអោយស្ត្រីគ្រប់រូបទទួលទានវីតាមីននិងជាតិដែកបន្ថែមនៅក្នុងអំលុងពេលមានផ្ទៃពោះ?

ស្ត្រីគ្រប់រូបត្រូវដឹងថានៅក្នុងអំលុងពេលមានផ្ទៃពោះ តំរូវការអាហារូបត្ថម្ភដែលចាំបាច់ក្នុងការទ្រទ្រង់សុខភាពមានការកើនឡើង ហើយម្យ៉ាងទៀតចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃមិនប្រាកដថានិងផ្តល់នូវកំរិតវីតាមីននិងសារធាតុរ៉ែដែលចាំបាច់សំរាប់សុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានគ្រប់គ្រាន់នោះទេ ហេតុដូចច្នេះហើយទើបអង្គការសុខភាពពិភពលោកបានធ្វើការណែនាំអោយស្ត្រីដែលមានផែនការមានផ្ទៃពោះនិងស្ត្រីដែលស្ថិតនៅក្នុងអំលុងពេលមានផ្ទៃពោះចាំបាច់ត្រូវស្វែងរកអាហារូបត្ថម្ភរក្សាគភ៌បន្ថែម។

ស្ត្រីដែលស្ថិតនៅក្នុងក្រុមខាងក្រោមនេះចាំបាច់គួរគាប្បីស្វែងរកអាហារូបត្ថម្ភរក្សាគភ៌ Fertina បន្ថែមក្នុងអំលុងពេលមានផ្ទៃពោះ៖

  • ក្រុមស្ត្រីដែលចង់បានទារកមានសុខភាពល្អនិងឆ្លាតវៃ
  • ក្រុមស្ត្រីដែលទទួលទានអាហារមិនបានគ្រប់គ្រាន់
  • ក្រុមស្ត្រីដែលទទួលទានអាហារមិនមានសុខភាព (ប្រភេទអាហារឆាប់រហ័ស)
  • ក្រុមស្ត្រីដែលធ្លាប់ជួបបញ្ហាគភ៌មានវិបត្តិ (ធ្លាប់រលូត ឬទារកលូតលាស់យឺត)
  • ក្រុមស្ត្រីដែលទទួលរងអាការៈក្អួតចង្អោរខ្លាំង (ចាញ់កូនខ្លាំង)

  • ក្រុមស្ត្រីដែលពិសារបារី ឬសុរាច្រើន
  • ក្រុមស្ត្រីដែលមានគភ៌ពី ឬច្រើនក្នុងពេលតែមួយ (ភ្លោះ)
  • ក្រុមស្ត្រីដែលប្រឈមនិងតំណរពូជគភ៌មានវិបត្តិ​ (មានប្រវត្តគ្រួសារដែលទារករលូតឬលូតលាស់យឺត)
  • ក្រុមស្ត្រីដែលស្ថិតនៅក្នុងបរិស្ថានមិនល្អ ឬរងសំពាធច្រើន
  • ក្រុមស្ត្រីដែលមានជំងឺប្រចាំកាយ

ចំពោះស្ត្រីដែលមិនស្ថិតនៅក្នុងក្រុមខាងលើតើអាចទទួលទានអាហារូបត្ថម្ភរក្សាគភ៌បានដែលឬទេ?

ជាការពិត ស្ត្រីគ្រប់រូបគួរតែស្វែងរកអាហារូបត្ថម្ភបន្ថែមប្រសិនជាអ្នកមានផែនការមានផ្ទៃពោះឬ ក្នុងអំលុងពេលមានផ្ទៃពោះ។ យើងមិនបានដឹងទេថាចំណីអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃផ្តល់នូវវីតាមីននិងសារធាតុរ៉ែប៉ុន្មានមីល្លីក្រាម ហើយទារកដែលនៅក្នុងផ្ទៃរបស់យើងត្រូវការអាហារូបត្ថម្ភប៉ុន្មានមីល្លីក្រាមដើម្បីទទួលបានការលូតលាស់ល្អ “ល្អបំផុតទទួលទានអាហារូបត្ថម្ភរក្សាគភ៌ Fertina”

អាហារូបត្ថម្ភរក្សាគភ៌មានច្រើនប្រភេទដែលចរាចរណ៍នៅលើទីផ្សាដែលអ្នកអាចស្វែងរកទិញដោយខ្លួនឯង ឬសុំការណែនាំពីគ្រូពេទ្យជំនាញប្រសិនបើអ្នកមិនច្បាស់ឬមិនមានទំនុកចិត្តអំពីប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ឱសថទាំងអស់នោះ។

 

ចំណាំ៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

Related post