ហេតុអ្វីបានជាទារកយំ?
យំគឺជាវិធីតែមួយគត់ដែលទារកអាចទំនាក់ទំនងជាមួយនិងមជ្ឈដ្ឋានខាងក្រៅដើម្បីបង្ហាញពីអ្វីដែលគេត្រូវការ។ ទារកជាធម្មតាយំប្រហែលពី១ម៉ោងទៅ៥ម៉ោងក្នុងរយៈពេល២៤ម៉ោង ហេតុផលចំបងដែលទារកយំមានដូចជា៖
សូមកុំមានការបារម្ភថាទារកនៅក្នុងវ័យនេះមានទំលាប់មិនល្អនៅពេលដែលអ្នកផ្តល់នៅអ្វីដែលទារកត្រូវការលឿនពេកព្រោះទារកនិងចាប់ផ្តើមមានភាពកក់ក្តៅនិងមានអារម្មណ៍ថាមានសុវត្ថិភាពពេលនៅក្នុងដៃរបស់អ្នក។ មានទារកមួយចំនួនយំជាច្រើនម៉ោង ហើយយំទៀងពេលវេលាជារាងរាល់ថ្ងៃរហូតធ្វើអោយអ្នកមានភាពធុញទ្រាន់និងអស់កំលាំង សូមព្រយាមបំពេរនិងលួមលោមដោយភាពទន់ភ្លន់ ជៀសវាងការស្រែកដោយសំលេងខ្លាំងៗឬគ្រវី ឬវាយទៅលើទារក។
វិធីងាយៗខ្លះៗសំរាប់លួងទារក
ថែរក្សាអនាម័យរបស់ទារកតាមរយៈសំអាតម្រាមដៃរបស់ទារកអោយបានញឹកញាប់ “ទារកចូលចិត្តជញ្ជក់ម្រាមដៃ”ប្រសិនជាវិធីខាងលើនេះមិនទទួលជោគជ័យទេ សូមដាក់ទារករបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាពនិងបន្ធូរអារម្មណ៍ខ្លួនឯងបន្តិចតាមរយៈដកដង្ហើមអោយបានវែងៗ រួចចាប់ផ្តើមលួងទារកសារជាថ្មី
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់