មូលហេតុចំបងនិងផលវិបាកនៃទារកពិការភាពពីកំណើត

ទារកពិការភាពពីកំណើតនៅក្នុងផ្ទៃគឺជាបញ្ហាដ៍ធំមួយដែលមិនមែនប៉ះពាល់តែលើសុខភាពនិងអនាគតរបស់ទារកតែម្យ៉ាងប៉ុណ្ណោះទេប៉ុន្តែវាក៍ជាចំណែកមួយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសតិអារម្មណ៍និងផ្លូវអារម្មណ៍របស់មាតាបិតាគ្រប់រូបផងដែរ។

 

តាមការប៉ាន់ស្មានមានទារកម្នាក់នៅក្នុងចំណោមទារក33នាក់នៅក្នុងសហរដ្ឋអាមេរិកប្រឈមនិងហានិភ័យពិការភាពពីកំណើត “អាវៈយវៈមិនគ្រប់លក្ខណៈ ឬសរីរាង្គគ្រប់លក្ខណៈប៉ុន្តែមិនអាចប្រើបាន ឬខួរក្បាលមិនលូតលាស់ដែលភាសាធម្មតាហៅថាមិនគ្រប់ទឹក”ជាដើម។

មូលហេតុចំបងដែលបណ្តាលអោយទារកពិការពីកំណើតគេសង្កេតឃើញមានដូចជា៖

  • វិបត្តិដំណរពូជ
  • សកម្មភាពបរិស្ថានរស់នៅប្រចាំថ្ងៃ
  • រងផលប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលជាមួយនិងសារធាតុគីមីមានគ្រោះថ្នាក់
  • ប្រើប្រាស់ឱសថព្យាបាលណាមួយដែលមានផលរំខានខ្ពស់
  • ឬប្រឈមនិងជំងឺឆ្លងផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះជាដើម

ក្រៅពីកត្តាចំបងខាងលើក៍នៅមានកត្តារួមផ្សំដ៍ទៃមួយចំនួនទៀតដែលនាំអោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប្រឈមនិងហានិភ័យទារកពិការពីកំណើតផងដែរ៖

  • មានប្រវត្តិសមាជិកក្នុងគ្រួសារពិការពីកំណើត
  • ស្ត្រីដែលទទួលទានសុរា ឬបារី
  • ស្ត្រីដែលមានផ្ទៃពោះនៅក្នុងវ័យ35ឆ្នាំឡើង
  • កង្វះអាហារូបត្ថម្ភ
  • ប្រឈមនិងជំងឺកាមរោគ
  • ប្រើប្រាស់ឱសថដែលបង្កហានិភ័យខ្ពស់ “ឱសថព្យាបាលមុនដែលមានជាតិ Isotretinoin និង Lithium”

ប្រភេទពិការភាពដែលភាគច្រើនគេឧស្សាហ៍ជួបប្រទះលើទារកក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលភ្លាមៗច្រើនមានដូចជា៖

  • បេះដូងមិនគ្រប់លក្ខណៈ
  • ឆែបបបេមាត់

  • វិបត្តសសៃខួរឆ្អឹងខ្នង “អាចបណ្តាលអោយទារកស្លាប់ក្រោយពេលសំរាល ឬពិការមួយកំណាត់ចុះក្រោមមួយជីវិត”
  • ក្រង៉ែងជើង
  • ក្រិនឬលូតលាស់យឺតយ៉ាវ
  • មិនគ្រប់ទឹកឬល្ងីល្ងើ

 

ការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញ និងការរក្សាសុខភាពប្រចាំអាចជួយដល់អ្នកក្នុងការការពារនិងកាត់បន្ថយហានិភ័យទារកពិការពីកំណើតបានមួយចំណែកធំ។ ការរក្សាសុខភាពដែលស្ត្រីអាចធ្វើបានរួមមានដូចជា៖

  • ពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញជាប្រចាំក្នុងអំឡុងពេលមានផ្ទៃពោះ
  • ជៀសវាងការប្រើប្រាស់ឱសថព្យាបាលណាមួយដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ
  • ព្យាយាមកាត់បន្ថយស្ត្រេស
  • បញ្ឈប់ការទទួលទានបារី សុរានិងជាតិអាកុល
  • ឧស្សាហ៍ធ្វើលំហាត់ប្រាណនិងទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព
  • ទទួលទានអាហារូបត្ថម្ភរក្សាគភ៌

  • ជៀសអោយឆ្ងាយពីមជ្ឈដ្ឋានដែលប៉ះពាល់សុខភាព “កន្លែងដែលមានអ្នកជំងឺឆ្លង កន្លែងដែលសំបូរជាតិគីមីឬកាំរស្មីអ៊ិចស្ត្រេជាដើម”

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

Related post