ត្រូវប្រុងប្រយត្ន័ចំពោះទារកមិនបង្វិលឬសំរាលបញ្ច្រាស់

ជាធម្មតាទារកនៅក្នុងផ្ទៃតែងតែបង្វិលក្បាលចុះមកក្រោមដើម្បីត្រៀមសំរាលចាប់ពីសប្តាហ៍ទី30ឡើងទៅប៉ុន្តែមិនមែនគ្រប់ទារកទាំងអស់សុទ្ធតែធ្វើការបង្វិលក្បាលចុះមកក្រោមទាំងអស់ទេ មានស្ត្រីប្រហែល3ភាគរយទៅ4ភាគរយប្រឈមនិងទារកមិនបង្វើលឬបញ្ច្រាស់។

ចំពោះក្រុមស្ត្រីដែលស្ថិតនៅក្នុងចំណោមបណ្តាលក្ខណ្ឌ័ខាងក្រោមនេះគួគាប្បីធ្វើការពិនិត្យតាមដានអោយបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញដើម្បីបង្កាហានិភ័យនៅក្នុងពេលសំរាល៖

  • ក្រុមស្ត្រីដែលមានកូនច្រើន “សំរាលជាច្រើនដង”
  • ក្រុមស្ត្រីដែលមានទារកភ្លោះ2 ឬច្រើនជាង2នៅក្នុងផ្ទៃតែមួយ
  • ក្រុមស្ត្រីដែលធ្លាប់សំរាលមុនកំណត់ “កូនកើតមិនគ្រប់ខែ”
  • ក្រុមស្ត្រីដែលមានទឹកភ្លោះតិចឬច្រើនខុសពីធម្មតា

  • ក្រុមស្ត្រីដែលមានស្ថានភាពស្បូនរាក់ពេកឬជ្រៅពេក
  • ក្រុមស្ត្រីដែលមានបញ្ហាស្បូនខ្សោយឬស្បូនមានវិបត្តិ “ស្រទាប់ខាងក្នុងស្បូនមិនល្អ”
  • និងក្រុមស្ត្រីដែលប្រឈមនិងបញ្ហាសុកពាំងមាត់ស្បូន

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post