ខ្ញុំចង់មានកូនណាស់ប៉ុន្តែហេតុអ្វីខ្ញុំមិនមានកូនដូចគេអញ្ចឹង…?

សូមកុំទាន់អស់សង្ឃឹមមិនមែនមានតែអ្នកម្នាក់ឯងទេ មានស្ត្រីនៅក្នុងវ័យបន្តពូជប្រហែល10ភាគរយទៅ15ភាគរយប្រឈមនិងវិបត្តិមានផ្ទៃពោះ “មិនអាចមានផ្ទៃពោះឬមានផ្ទៃពោះហើយរលូតទៅវិញ” ដែលកត្តាប្រឈមភាគច្រើនទាក់ទងទៅនិងបញ្ហា៖

  • វិបត្តិនៃការទំលាក់ស៊ុតរបស់ស្ត្រី
  • វិបត្តិសរីរាង្គបន្តពូជ “ស្បូន ដៃស្បូននិងកន្សោមពងជាដើម”
  • វិបត្តិសុខភាពទាក់ទងនិងចំណីអាហារឬសកម្មភាពប្រចាំថ្ងៃ
  • វិបត្តិសុខមាលភាពរបស់ស៊ុតក្នុងការចាក់សំបុកនៅក្នុងស្បូន

តាមរយៈការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រមួយចំនួនគេសង្កេតឃើញថាស្ត្រីដែលមានវិបត្តិបង្កកំណើត “ឬមិនអាចមានផ្ទៃពោះបាន” ភាគច្រើនស្ថិតនៅក្នុងស្ថានភាពសុខភាពដូចខាងក្រោម៖

  • មានដុំឬគិស្តកន្សោមពង
  • ស្រទាប់ខាងក្នុងស្បូនមិនធម្មតា “មានស្នាមសម្លាក..”
  • សរីរាង្គបន្តពូជរបស់ស្ត្រីខុសប្រក្រតី
  • ស្ថិតនៅក្រោមអាយុ ឬលើសអាយុដែលអាចមានផ្ទៃពោះ
  • មានវិបត្តិក្រពេញទីរ៉ូអ៊ីត “ជំងឺពកក”
  • ស្គមពេកឬធាត់ខ្លាំងពេក
  • កន្សោមពងមិនមានលទ្ធភាពបញ្ចេញស៊ុត ឬបញ្ចេញស៊ុតមិនទុំ
  • បំរ៉ុងអស់រដូវ
  • វិបត្តិអ័រម៉ូន
  • និងកង្វះអាហាររូបត្ថម្ភជាដើម

ចំពោះស្ត្រីដែលព្យាយាមមានផ្ទៃពោះលើសពីមួយឆ្នាំដោយមិនប្រើប្រាស់វិធីពន្យាកំណើតត្រូវបានចាត់ចូលទៅក្នុងក្រុមអា “ក្រុមដែលពិបាកឬមិនអាចមានផ្ទៃពោះ” ស្ត្រីនៅក្នុងក្រុមនេះគួរគាប្បីធ្វើការពិនិត្យតាមដាននិងព្យាបាលដោយគ្រូពេទ្យជំនាញដើម្បីបង្កើនអត្រាមានផ្ទៃពោះ

 

សំគាល់៖ស្ត្រី​នៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post