វិធីសាស្ត្រជួយអោយឆាប់មានផ្ទៃពោះចំពោះស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់

ចំពោះស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់វាគឺពិតជាមិនងាយស្រួលទេក្នុងការមានផ្ទៃពោះ “អត្រាមានផ្ទៃពោះមានកំរិតតិចតួច” ប៉ុន្តែវាក៍មិនមែនមានន័យថាស្ត្រីដែលមានវដ្តរដូវមិនទៀងមិនអាចមានកូនរហូតដែរ។​ ទោះបីជាស្ត្រីមានបញ្ហាវដ្តរដូវមិនទៀងទាត់ប៉ុន្តែអត្រានៃការទំលាក់ស៊ុតនៅតែមានគ្រាន់តែពិបាកធ្វើការសន្និដ្ឋានថ្ងៃទំលាក់ស៊ុតដែលជាមូលហេតុនាំអោយស្ត្រីមិនងាយនិងមានផ្ទៃពោះ។

 

ខាងក្រោមនេះគឺជាដំណោះស្រាយបឋមដែលជួយអោយស្ត្រីដែលមានបញ្ហាវដ្តរដូវមិនទៀងអាចមានឱកាសមានផ្ទៃពោះបាន៖

  • ធ្វើការពិនិត្យពិគ្រោះនិងព្យាបាលជាមួយគ្រូពេទ្យជំនាញដើម្បីអោយរដូវមកទៀងទាត់ឡើងវិញ
  • ធ្វើការរួមភេទអោយបានញឹកញាប់ “3ថ្ងៃទៅ4ថ្ងៃម្តងដើម្បីបង្កើនឱកាសមានផ្ទៃពោះ”
  • ផ្លាស់ប្តូរទំលាប់រស់នៅនិងសកម្មភាពប្រចាំថ្ងៃ
  • ព្យាយាមរក្សាទំងន់ “កុំអោយធាត់ពេកឬស្គមពេក”
  • ទទួលទានអាហារដែលជំនួយដល់សុខភាព
  • ឧស្សាហ៍ធ្វើលំហាត់ប្រាណនិងកាត់បន្ថយស្ត្រេស
  • ព្យាយាមទទួលទានអាហារូបត្ថម្ភជំនួយអោយឆាប់មានផ្ទៃពោះ

  • កាត់បន្ថយការទទួលទានជាតិស្រវឹង កាហ្វេនិងបារីជាដើម
  • តាមដានពិនិត្យសុខភាពជាប្រចាំ

 

សំគាល់៖ស្ត្រី​នៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post