ចង់ឆាប់មានផ្ទៃពោះត្រូវចេះអង្កេតសញ្ញាដែលអាចកើតមាននៅក្នុងអំឡុងពេលទំលាក់ស៊ុតរបស់ស្ត្រី

ការកំណត់ចំណាំថ្ងៃទំលាក់ស៊ុតរបស់ស្ត្រីគឺជាកត្តាសំខាន់ជាងគេចំពោះស្ត្រីដែលប្រាថ្នាចង់បានបុត្រហើយវាគឺជាថ្ងៃដែលស្ត្រីប្រឈមនិងអត្រាមានផ្ទៃពោះខ្ពស់ផងដែរក្នុងករណីមានការរួមភេទនៅក្នុងថ្ងៃដែលស្ត្រីទំលាក់ស៊ុត “ជាធម្មតាស្ត្រីធ្វើការទំលាក់ស៊ុតមួយខែម្តង”។

ចំពោះស្ត្រីដែលប្រាថ្នាចង់បានបុត្រគួរគាប្បីស្វែងយល់អំពីថ្ងៃទំលាក់ស៊ុតនិងសញ្ញាមួយចំនួនដែលស្តែងចេញនៅពេលទំលាក់ស៊ុត។ សញ្ញាទាំងនោះភាគច្រើនដែលឧស្សាហ៍កើតមានក្នុងពេលទំលាក់ស៊ុតមានដូចជា៖

  • អាការៈធ្លាក់ស ក្នុងថ្ងៃដែលធ្លាក់ស៊ុត
  • ឧស្សាហ៍មានអាការៈក្តៅមុខ ឬក្តៅក្នុងខ្លួន
  • ភាពប្រែប្រួសទំរង់របស់ស្បូន

ក្រៅពីអាការៈប្រែប្រួលខាងលើក៍នៅមានអាការៈផ្សេងៗមួយចំនួនទៀតដូចជា៖

  • មានអាការៈធ្លាក់ឈាមបន្តិចបន្តួច
  • ឈឺចាប់ឬរមួលអូចៗនៅផ្នែកម្ខាងនៃត្រគាក
  • សុដន់ប្រែជាតឹងណែនខុសពីធម្មតា
  • ឧស្សាហ៍មានអាការៈហើមពោះ
  • មានចំណង់ផ្លូវភេទខ្ពស់
  • ច្រមុះទទួលក្លិនបានល្អជាងធម្មតានិង
  • ភ្នែកមើលឃើញច្បាស់ជាងធម្មតា

ប្រសិនជាអ្នកអង្កេតឃើញមានសញ្ញាទាំងនេះជាពិសេស14ថ្ងៃបន្ទាប់ពីថ្ងៃមករដូវដំបូងបង្ហាញថាប្រពន្ធ័បន្តពូជរបស់អ្នកកំបុងធ្វើការទំលាក់ស៊ុតដើម្បីបង្កកំណើត ហើយការរួមភេទនៅក្នុងអំឡុងពេលនេះនិងជួយអោយអ្នកងាយនិងមានផ្ទៃពោះជាងពេលណាៗទាំងអស់។

 

សំគាល់៖ស្ត្រី​នៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post