
ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសដំបូងត្រូវប្រុងប្រយត្ន័ចំពោះប្រភេទអាហារទាំងអស់នេះ
ចំណីអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃគឺមានប្រយោជន៍ចំពោះសុខភាព ប៉ុន្តែចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះមានលក្ខណៈខុសប្លែកពីធម្មតាដែលត្រូវប្រុងប្រយត្ន័។ ខាងក្រោមនេះជាប្រភេទអាហារដែលស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះត្រូវប្រុងប្រយត្ន័និងមិនគួរទទួលទានព្រោះវាអាចបណ្តាលអោយទារកនៅក្នុងផ្ទៃរបស់អ្នករលូតដោយមិនដឹងខ្លួន៖
- ប្រភេទត្រីដែលសំបូរជាតិពុល៖សាច់ត្រីគឺមានប្រយោជន៍ចំពោះសុខភាពប៉ុន្តែប្រសិនបើត្រីទាំងនោះត្រូវបានចាប់យកមកពីកន្លែងដែលទឹកសំបូរជាតិពុលវានិងធ្វើអោយប៉ះពាល់សុខភាពទៅវិញ (សារជាតិពុលទាំងនោះអាចបណ្តាលអោយប៉ះពាល់ដល់សុខភាពដូចជា ខូចប្រពន្ធ័ប្រសាទ ប្រពន្ធ័ការពាររាង្គកាយ និងតំរង់នោមជាដើម)

- អាហារដែលចំអិនមិនបានឆ្អិនល្អ “ប្រភេទអាហារទទួលទានឆៅ”៖មានដូចជា ត្រីឆៅ ស៊ុតចំអិនមិនសព្វ សាច់សត្វដូចជាជ្រូក មាន់ ទា គោដែលចំអិនមិនសព្វ (អាហារខាងលើនេះអាចមានផ្ទុកនូវបាក់តេរីមួយចំនួនដែលអាចធ្វើអោយមានគ្រោះថ្នាក់ប្រសិនជាអ្នកទទួលទានដោយមិនបានចំអឹនត្រឹមត្រូវ)
- គ្រឿងក្នុងសត្វ៖គ្រឿងក្នុងរបស់សត្វត្រូវបានទទួលការពេញនិយមដោយវាមានរស់ជាតិឆ្ងាញ់និងប្លែកប៉ុន្តែចូរកុំភ្លេចថា វាក៍ជាកត្តាដែលបណ្តាលអោយទារករលូតផងដែរប្រសិនជាអ្នកទទួលទានគ្រឿងក្នុងរបស់សត្វទាំងនោះនៅក្នុងអំលុងពេលមានផ្ទៃពោះ (នៅក្នុងគ្រឿងក្នុងរបស់សត្វសំបូរទៅដោយជាតិដែក វីតាមីនអា និងសារធាតុរ៉ែជាច្រើនដែលលើសពីតំរូវការរបស់សរីរាង្គនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ កំរិតដ៍លើសលុបនៃសមាសធាតុទាំងនោះនិងបណ្តាលអោយទៅជាជាតិពុលចំពោះទារកនៅក្នុងផ្ទៃទៅវិញ ហើយវាក៍ជាកត្តាដែលអាចបណ្តាលអោយទារករលូតដោយមិនដឹងខ្លួនផងដែរ)
- កាហ្វេ៖ការទទួលទានជាតិកាហ្វេអ៊ីនច្រើនក្នុងអំលុងពេលមានផ្ទៃពោះ វានិងបណ្តាលអោយទារកលូតលាស់យឺតយ៉ាវនិងខ្សោយបញ្ញា
- ប្រភេទផ្សិតមួយចំនួន៖ក្នុងករណីចំអិនបានសព្វល្អមិនមានគ្រោះថ្នាក់ទេ ប៉ន្តែក្នុងករណីចំអិនមិនបានល្អស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះអាចនិងមានគ្រោះថ្នាក់ដែលបណ្តាលមកពីបាក់តេរីគ្រោះថ្នាក់ដែលមាននៅលើផ្សិតទាំងនោះ

- បន្លែឬផ្លែឈើដែលសំអាតមិនបានល្អ៖បន្លែផ្លែឈើដែលយើងទទួលទានជារៀងរាល់ថ្ងៃភាគច្រើនមានផ្ទុកនៅបាក់តេរីជាច្រើនប្រភេទរួមជាមួយនិងថ្នាំគីមីដែលគេបានប្រើសំរាប់ការពារនិងសំលាប់សត្វល្អិត សមាសធាតុគ្រោះថ្នាក់ទាំងអស់នោះនិងធ្វើអោយសុខភាពរបស់អ្នកនិងទារកនៅក្នុងផ្ទៃជួបវិបត្តិប្រសិនជាការលាងសំអាតមិនបានត្រឹមត្រូវ
- ទឹកដោះគោ៖ផលិតផលទឹកដោះគោ ឬប៊ឺដែលផលិតពីទឹកដោះគោគឺប្រឈមនិងហានិភ័យខ្ពស់ក្នុងករណីរក្សាទុកមិនបានត្រឹមត្រូវ បាក់តេរីងាយនិងធ្វើការលូតលាស់នៅក្នុងប្រភេទផលិតផលទាំងនោះប្រសិនជាវាខូច ហើយវានិងបណ្តាលអោយមានគ្រោះថ្នាក់ថ្ងន់ធ្ងរចំពោះសុខភាពរបស់ម្តាយនិងទារកនៅក្នុងផ្ទៃក្នុងករណីអ្នកទទួលទានផលិតផលខូចទាំងអស់នោះ
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
