មូលហេតុដែលគ្រូពេទ្យណែនាំស្ត្រីក្រោយសំរាលត្រូវបន្តការពិនិត្យតាមដានសុខភាព

៦សប្តាហ៍ក្រោយសម្រាលដែលគ្រូពេទ្យជំនាញធ្វើការតាមដាន

ការតាមដានពិនិត្យសុខភាពជាប្រចាំនៅក្នុងអំលុងពេលមានផ្ទៃពោះគឺមានសារៈសំខាន់ណាស់ក្នុងការការពារនិងព្យាបាលជំងឺមួយចំនួនដែលអាចបណ្តាលអោយមានហានិភ័យចំពោះសុខភាពរបស់ម្តាយនិងទារកនៅក្រោយពេលសំរាល។ ក្រៅពីការតាមដានសុខភាពក្នុងអំលុងពេលមានផ្ទៃពោះ ការពិនិត្យតាមដានក្រោយសម្រាលក៍មានសារៈសំខាន់ណាស់ដែរដើម្បីអោយមានភាពប្រាកដថាទាំងទារកក្រោយសម្រាលនិងម្តាយមានសុវត្ថិភាពនិងសុខភាពប្រសើរ “សរីរាង្គផ្សេងល្អប្រសើរនិងត្រលប់មករកសភាពធម្មតា” ខាងក្រោមនេះគឺជាចំនុចខ្លះៗដែលគ្រូពេទ្យត្រូវធ្វើការអង្កេតនិងតាមដានក្រោយពេលសម្រាល៖

ចំនុចដែលគ្រូពេទ្យតាមដានសុខភាពរបស់ម្តាយ

  • តើមានការបន្តធ្លាក់ឈាមតាមទ្វារមាសទៀតឬអត់
  • តើវដ្ត៍រដូវរបស់ស្ត្រីមកធម្មតាហើយឬនៅ
  • តើមានស្ត្រីមានធ្លាក់សដែលមានក្លិនមិនល្អដែរឬអត់
  • តើស្ត្រីមានអាការៈឈឺចាប់ឬបញ្ហាផ្សេងៗពេលបន្ទោរបង់ដែរឬអត់ “នោម”
  • តើស្ត្រីមានអារម្មណ៍មិនស្រួលខ្លួន ឬឧស្សាហ៍ល្ហិតល្ហៃដែរឬអត់
  • តើការបំបៅដោះរបស់ស្ត្រីដំណើរការទៅរលូនល្អដែរឬទេ

 

ចំនុចដែលគ្រូពេទ្យតាមដានសុខភាពរបស់ទារក

  • តើទារករបស់អ្នកទទួលវ៉ាក់សាំងបង្ការគ្រប់មុខតាមការណែនាំរបស់អង្គការសុខភាពដែរឬអត់

  • តើទារករបស់អ្នកបំបៅដោះបានល្អដែរឬទេ
  • តើទារករបស់អ្នកស្ថិតនៅក្នុងទម្ងន់ស្របតាមស្តង់ដារសុខភាពដែរឬទេ
  • តើទារករបស់អ្នកមានសុខភាពល្អឬមានបញ្ហាអ្វីដែរឬទេ

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

Related post