ស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះត្រូវការអ្វីខ្លះពីស្វាមី?
នៅក្នុងអំលុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបត្រូវការនូវការយកចិត្តទុកដាក់និងថែទាំនាងលើសពីពេលណាៗទាំងអស់ព្រោះនៅក្នុងរយៈពេលនេះសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់ស្ត្រីមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ត្រីងាយនិងរងគ្រោះប្រសិនជាមិនបានទទួលការថែរទាំបានត្រឹមត្រូវនោះទេ។ ខាងក្រោមនេះគឺជាសកម្មភាពដែលស្វាមីគួរធ្វើដើម្បីសុខភាពនិងសុភមង្គលនៅក្នុងគ្រួសារ។
១. សិក្សាស្វែងយល់អំពីការផ្លាស់ប្តូរបស់ស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះ៖ ស្ត្រីដែលស្ថិតនៅក្នុងដំណាក់កាលមានផ្ទៃពោះមានការប្រែប្រួលច្រើនរួមទាំងចំណង់ចំណូលចិត្ត អកប្បកិរិយា និងអារម្មណ៍។ ការសិក្សាស្វែងយល់អំពីស្ត្រីមានផ្ទៃពោះអាចជួយអោយអ្នកងាយស្រួលក្នុងការថែរក្សានាងឆ្លងកាត់ការលំបាកពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតរហូតដល់ពេលសម្រាលប្រកបដោយសុវត្ថិភាពនិងភាពរីករាយបានដោយជោគជ័យ។
២. ជូនភរិយាទៅពិនិត្យសុខភាព៖ ការជូនភរិយាដែលកំពុងមានផ្ទៃពោះទៅតាមការណាត់ជួបរបស់គ្រូពេទ្យគឺមានសារៈសំខាន់ទោះបីអ្នកមិនមែនជាគ្រូពេទ្យក៍ដោយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលអ្នកបានជូនភរិយារបស់អ្នក៖
៣. កាត់បន្ថយស្ត្រេសរបស់នាង៖ ស្ត្រីមានផ្ទៃពោះងាយនិងទទួលប្រតិកម្មទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ស្របទៅតាមចិត្តរបស់នាងនិងព្យាយាមជំនួសការងារប្រចាំថ្ងៃដែលអ្នកអាចធ្វើបានដើម្បីអោយនាងសប្បាយចិត្ត
៤. ជួយនាងពេលចូលដំណេក៖ ដំណេកគឺជាបញ្ហាធំមួយរបស់ស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះ ដោយសារការរីកធំធាត់របស់ទារកនៅក្នុងស្បូនដែលសង្កត់ទៅលើសរីរាង្គដ៍ទៃនៅក្នុងពោះ ជាហេតុធ្វើអោយស្ត្រីមានការលំបាកក្នុងដំណេក។ ការសង្កត់របស់ទារកនៅក្នុងផ្ទៃងាយនិងបណ្តាលអោយស្ត្រីរងនូវការផលវិបាកមួយចំនួនដូចជា ឈឺខ្នង ឈាមដើរមិនស្រួល គេងមិនលក់ជាដើម។ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះដែលអ្នកអាចធ្វើបានដើម្បីជួយសំរួលការលំបាករបស់នាង៖
៥. ព្យាយាមអត់ធ្មត់អោយបានច្រើន៖ អរ័ម៉ូនរបស់ស្ត្រីក្នុងអំលុងពេលមានផ្ទៃពោះមានការប្រែប្រួលច្រើន ហើយវាគឺជាផ្នែកមួយនៃធម្មជាតិដែលគ្មាននណាម្នាក់អាចផ្លាស់ប្តូរបាន។ ជាមួយនិងស្ថានភាពប្រែប្រួលរបស់អរ័ម៉ូនស្ត្រីងាយនិងទទួលការប៉ះទង្គិចទាំងផ្លូវចិត្ត និងផ្លូវកាយ ការផ្លាស់ប្តូរទាំងនេះអាចនិងស្តែងចេញមកដោយគ្មានមូលហេតុតាមរយៈសកម្មភាពដូចខាងក្រោម៖
៦. លើកទឹកចិត្តពេលនាងឧស្សាហ៍ចូលបន្ទប់ទឹក៖ វាគឺជារឿងធម្មតារបស់ស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះ ដោយសារការលូតលាស់ធំធាត់របស់ទារកនៅក្នុងផ្ទៃដែលសង្កត់ទៅលើប្លោកនោម វាអាចនិងបណ្តាលអោយស្ត្រីនៅក្នុងរយៈពេលនេះឧស្សាហ៍ចូលបន្ទប់ទឹក «នោមញឹកញាប់ជាងធម្មតា»។ ក្នុងរយៈពេលនេះស្វាមីគួរតែស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីជួយដល់នាងដូចជា៖
៧. ព្យាយាមយល់ពីអារម្មណ៍និងការលំបាករបស់ស្ត្រីមានផ្ទៃពោះ៖ បុរសមិនអាចមានផ្ទៃពោះបានទេ ហេតុដូច្នេះហើយបុរសមិនងាយយល់អំពីការលំបាករបស់ស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះនោះទេ។ ដើម្បីអោយអ្នកអាចជួយសម្រួលការលំបាករបស់ភរិយាបានល្អ បុរសគួរព្យាយាមស្វែងយល់អោយបានច្រើនអំពីការលំបាករបស់នាងជាពិសេសនៅក្នុងអំលុងពេលមានផ្ទៃពោះតេម្តង។
៨. លួងលោមនាងដោយពាក្យពិរោះ៖ សេចក្តីស្រលាញ់គឺជាឱសថដ៍សក្ក័សិទ្ធដែលអាចជួយជាកំលាំងចិត្តដល់នាងក្នុងការត៍ស៊ូរឆ្លងកាត់ និងជំនះឧបសគ្គនានាក្នុងអំលុងពេលមានផ្ទៃពោះរហូតដល់ថ្ងៃសម្រាល
៩. ក្នុងអំលុងពេលចាញ់កូន៖ អាការៈចាញ់កូនគឺជារយៈពេលមួយដ៍លំបាកសំរាប់ស្ត្រីមានផ្ទៃពោះ ក្នុងអំលុងពេលនេះស្ត្រីអាចនិងមានចំណង់ឬឃ្លានអាហារផ្សេងៗដែលពួកគេមិនធ្លាប់ទទួលទាន ឬមិនចូលចិត្តកន្លងមក។ វាគឺជារឿងល្អណាស់ប្រសិនជាអ្នកអាចមានលទ្ធភាពបំពេញបំណងរបស់នាងបាន «មានពេលខ្លះស្ត្រីមានផ្ទៃពោះឃ្លានអាហារទាំងកណ្តាលយប់ដែលធ្វើអោយអ្នកមានការលំបាកក្នុងការស្វែងរក ជំរើសដែលប្រសើគឺអ្នកអាចស្វែងរកទិញអាហារបំរុងមួយចំនួនដែលស្ត្រីធ្លាប់មានផ្ទៃពោះភាគច្រើនបានណែនាំ» អាការៈចាញ់កូនដែលស្ត្រីឧស្សាហ៍ជួបប្រទះមានដូចជា
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់