ទារកដែកទើបនិងកើតត្រូវការដេកជាមធ្យមចាប់ពី ១៦ម៉ោងក្នុងមួយថ្ងៃ ទារកដេកម្តងៗប្រហែលជា២ម៉ោងទៅ៤ម៉ោង។ ជាទូទៅសូមកុំរំពឹងថាទារកដែលទើបនិងកើតដេកពេញមួយយប់ទល់ភ្លឺ ព្រោះទារកទើបនិងកើតត្រូវការបៅរៀងរាល់២ម៉ោងទៅ៣ម៉ោងម្តង ហើយទារកអាចនិងភ្ញាក់ប្រសិនជាមិនបានបៅចាប់ពី៥ម៉ោងទៅ៦ម៉ោង។
មានទារកជាច្រើនដេកពេញមួយយប់ “ប្រហែល៦ម៉ោងទៅ៨ម៉ោងម្តងៗ” នៅពេលដែលមានអាយុចាប់ពី៤ខែទៅ៦ខែ និងទំងន់ចាប់ពី៥គីឡូឡើងទៅ។ យ៉ាងណាមិញ ប្រសិនជាទារករបស់អ្នកស្ថិតក្នុងអាយុខាងលើហើយដេកមិនពេញមួយយប់ទេ សូមកុំបារម្ភព្រោះទារកម្នាក់ៗមានទំលាប់និងពេលវេលាដេកខុសៗពីគ្នា។
ក្នុងករណីទារករបស់អ្នកដេកមិនទៀងទាត់ អ្នកអាចជួយកំណត់ពេលវេលាចូលដំណេករបស់ទារកអ្នកបានតាមរយៈលួងលោម និងបំពេរអោយទារករបស់អ្នកដេកទៅតាមពេលវេលាដែលអ្នកចង់បាននិងទៀងទាត់ជារៀងរាល់ថ្ងៃ។
ការភាន់ច្រឡំរបស់ទារកក្រោយសំរាល “ថ្ងៃនិងយប់”
មានទារកខ្លះមានការភាន់ច្រលំដំណេករវាងពេលថ្ងៃនិងពេលយប់ មានទារកខ្លះដេកលក់ស្រួលនៅពេលថ្ងៃហើយភ្ញាក់នៅពេលយប់។ ទាំងនេះជាវិធីខ្លះៗដែលអាចជួយដល់អ្នកបាន
នៅក្នុងអំលុងពេលថ្ងៃ
នៅក្នុងអំឡុងពេលយប់
សុវត្តិភាពនៅក្នុងអំឡុងពេលដេក
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញនិងព្យាយាមទទួលទានអាហារូបត្ថម្ភអោយបានគ្រប់គ្រាន់