ស្ត្រីទើបសំរាលកូនដំបូងដឺងពីវិធីសាស្ត្របំបៅដោះទារកដែរឬទេ…

ការបំបៅទារកជាមួយទឹកដោះម្តាយគឺជាវិធីដែលល្អបំផុតសំរាប់សុខភាពទារកនិងម្តាយជាពិសេសវាបានបង្កើននូវភាពស្និទ្ធិស្នាលរវាងអ្នកនិងទារករបស់អ្នកផងដែរ។ ចំពោះការបំបៅដោះទារកជាលើកដំបូងវាអាចជាការលំបាកបន្តិចសំរាប់អ្នកម្តាយប៉ុន្តែក្រោយពេលអ្នកសាកល្បងអនុវត្តជាច្រើនសារួចមកវានិងជួយអោយអ្នកមានអារម្មណ៍ធូរស្រាលនិងរីករាយជាងមុន

វិធីសាស្ត្របឋមនៃការបំបៅដោះ

  • ដាក់ទារករបស់អ្នកអោយជាប់ជាមួយនិងអ្នកតាមដែលអាចធ្វើទៅបាន (សាច់ប៉ះជាមួយនិងសាច់)
  • ស្វែងយល់ពីសញ្ញាដែលបញ្ជាក់ថាទារកឃ្លានមានដូចជា ទារកដាក់ដៃចូលក្នុងមាត់ ទារកជញ្ជក់មាត់ និងទារកស្រែកយំ ទាំងនេះជាសញ្ញាបឋមដែលទារកបង្ហាញចេញពេលឃ្លាន

  • ការបំបៅដោះនិងជួយអោយម្តាយអាចផលិតទឹកដោះបានច្រើននិងរហ័សជាងមុន និងការពារជំងឺមហារីកដោះផងដែរ
  • ទារកអាចនិងត្រូវការបំបៅដោះចំនួនចាប់ពី៨ដងទៅ១២ដងក្នុងរយៈពេល២៤ម៉ោង

 

ដាស់ទារកពីដំណេក

ក្នុងករណីខ្លះអ្នកត្រូវដាស់ទារករបស់អ្នកពីដំណេកដើម្បីបំបៅដោះ ប្រសិនជាទារករបស់អ្នកមិនយំឬរកអាហារ។ វិធីងាយៗនិងមានភាពសមស្របសំរាប់ដាស់ទារកក្រោកពីដំណេកមានដូចជា៖

  • លើកទារកចេញពីកន្សែងរុំ រួចដាក់ទារកភ្ជាប់ជាមួយទ្រូងម្តាយ “សាច់ប៉ះនិងសាច់”
  • និយាយជាមួយ ឬអង្អែលផ្ទៃមុខរបស់ទារកថ្នមៗ
  • លើកទារកអង្គុយបញ្ឈរដោយជួយទប់ពីក្រោយ និងអង្អែលខ្នងរបស់ទារកដោយថ្នមៗ
  • ច្របាច់ថ្នមៗលើដើមដៃនិងចុងជើងរបស់ទារក

  • ផ្លាស់ប្តូរខោទឹកនោម ទោះបីជាមិនទាន់ពេញក៍ដោយ​ “ការប្តូរខោទឹកនោមក៍អាចអោយទារកភ្ញាក់ដែរ”
  • ប្រើក្រណាត់សើម (ក្តៅអ៊ុនៗ) ជូតខ្លួនទារក

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញនិងព្យាយាមទទួលទានអាហារូបត្ថម្ភអោយបានគ្រប់គ្រាន់

Related post