សកម្មភាពស្រាលៗនិងងាយៗមួយចំនួនអាចជួយអោយរាងកាយរបស់អ្នកមានភាពរឹងមាំឆាប់រហ័ស “ឧស្សាហ៍ក្រោកនិងដើរបន្តិចៗជារៀងរាល់ថ្ងៃក្រោយពេលសម្រាល” សកម្មភាពស្រាលៗទាំងនេះបានជួយដល់សុខភាពអ្នកជាច្រើនយ៉ាងដូចជា មុខរបួសឆាប់សះស្បើយ សាច់ដុំឆាប់មានភាពរឹងមាំ និងអារម្មណ៍ស្រស់ស្រាយ។ ព្យាយាមអនុវត្តលំហាត់ប្រាណនិងបន្តសកម្មភាពប្រចាំថ្ងៃអោយបានញឹកញាប់តាមដែលអាចធ្វើទៅបានទោះបីជាអ្នកទើបតែសម្រាលរួចក៍ដោយ
ចំពោះការសំអាតខ្លួនអ្នកអាចងូតទឹកតាមដែលអ្នកចង់ប៉ុន្តែចូរជៀសវាងប្រើផលិតផលសំអាតបរិវេណទ្វាមាសដោយគ្មានការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ
អាហារូបត្ថម្ភ
អាហារូបត្ថម្ភដែលល្អមានសារៈសំខាន់និងអត្ថប្រយោជន៍ច្រើនចំពោះសុខភាពស្ត្រីជាម្តាយក្នុងការជួយដល់ដំណើការនៃការជួសជុលជាលិកាដែលបានខូចខាត ជួយមុខរបួសអោយឆាប់សះស្បើយ ជួយសុខភាពទូទៅ និងជួយដល់ការបំបៅដោះ “អាហារូបត្ថម្ភដែលទទួលទានដោយម្តាយនិងបញ្ជូនទៅដល់ទារកផងដែរ”
ការថែរក្សាប្រដាប់បន្តពូជ
ក្រោយពេលសម្រាលអ្នកអាចនិងទទួលអារម្មណ៍ថាស្បូនរបស់អ្នកមានការកន្ត្រាក់ “ស្បូនដែលរីកធំដើម្បីរក្សាទារកវិវឌ្ឈន៍មកទំហំធម្មតា” ហើយមានការឈឺចាប់នៅពេលកន្ត្រាក់ម្តងៗ ហើយការកន្ត្រាក់នេះកើតឡើងជាញឹកញាប់និងទៀងទាត់។អាការៈឈឺចាប់នេះអាចគ្រប់គ្រងបានតាមរយៈការប្រើប្រាស់ឱសថព្យាបាលដែលណែនាំដោយវេជ្ជបណ្ឌិតជំនាញនិងបន្តរក្សាអនាម័យទ្វារមាសដោយលាងសំអាតជាមួយនិងទឹកក្តៅអ៊ុនៗ
ប៉ុន្មានថ្ងៃដំបូងក្រោយពេលសម្រាលអ្នកអាចនិងសង្កេតឃើញមានឈាមបន្តិចបន្តួច “មានពណ៌ស្រស់” និងបន្ទាប់មកប្រែជាពណ៌ក្រហមចាស់ និងចុងក្រោយមានពណ៌ក្រម៉ៅ ទាំងនេះជារឿងធម្មតា សូមកុំមានការបារម្ភ ការធ្លាក់ឈាមនេះអាចបន្តពី២សប្តាហ៍ទៅ៦សប្តាហ៍ក្រោយពេលសម្រាល ក្នុងករណីអ្នកសង្កេតឃើញថាការធ្លាក់ឈាមមានចំណុះកាន់តែច្រើននិងមានពណ៌ក្រម៉ៅខ្លាំងសូមពីគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។
ប្រសិនអ្នកបំបៅទារក វដ្តរដូវរបស់អ្នកអាចនិងមិនមានរហូតដល់ពេលដែលអ្នកបញ្ឈប់ការបំបៅទឹកដោះ។ ក្នុងករណីអ្នកមិនមានបំបៅទារកជាមួយទឹកដោះម្តាយវដ្តរដូវរបស់អ្នកអាចនិងត្រលប់មកវិញនៅសប្តាហ៍ទី6ក្រោយសម្រាលជាមួយនិងការធ្លាក់ឈាមរដូវច្រើនជាងធម្មតាក្នុងវដ្តរដូវដំបូង “ចំណាំ បើទោះបីជាអ្នកបំបៅដោះឬមិនបំបៅដោះ ការទំលាក់ស៊ុតនិងឱកាសមានផ្ទៃពោះសារជាថ្មីនៅតែមាន ដូច្នេះចូរស្វែងរកវិធីព្យាកំណើតដែលសក្ក័សម្យជាមួយនិងអ្នកដោយពិគ្រោះជាមួយអ្នកជំនាញ”
ការថែរក្សាសុខភាពសុដន់
ការប្រើប្រាស់អាវទ្រនាប់និងការបំបៅទារកអោយបានញឹកញាប់គឺជាវិធីដែលល្អបំផុតក្នុងការថែរក្សាសុខភាពសុដន់របស់អ្នក។ ប្រសិនសុដន់របស់អ្នកនៅតែបន្តឈឺចាប់និងណែនខ្លាំងអ្នកអាចកាត់បន្ថយអាការៈទាំងនេះបានតាមរយៈស្អំជាមួយនិងថងត្រជាក់ឬប្រើប្រាស់ឱសថបន្ថយការឈឺចាប់ “ចំណាំ មុនរប្រើប្រាស់ឱសថព្យាបាលផ្សេងសូមពិគ្រោះជាមួយនិងអ្នកជំនាញ”
ក្នុងករណីអ្នកមានអាការៈក្តៅខ្លួនលើសពី38អង្សាសេ ឬមានអាការៈហើម ឬមានកន្ទួលក្រហមនៅបរិវេណសុដន់និងមិនបានធូស្បើយរយៈពេលវែង ចូរពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ
អង្កេតបំរ៉ែបំរួលរបស់អារម្មណ៍
ជាក់ស្តែងក្រោយពេលទារកសម្រាល ទំនាក់ទំនងនៅក្នុងគ្រួសារអាចនិងមានការផ្លាស់ប្តូរខ្លះជាពិសេសសំរាប់អ្នកម្តាយដែលទើបនិងសម្រាលបុត្ររួច ការផ្លាស់ប្តូរផ្លូវអារម្មណ៍នេះអាចមានលក្ខណៈស្រាល មធ្យម និងធ្ងន់ធ្ងរហើយការផ្លាស់ប្តូរស្រួចស្រាវផ្លូវអារម្មណ៍ក៍ឧស្សាហ៍កើតមានចំពោះស្ត្រីក្រោយសំរាលផងដែរដូចជា អារម្មណ៍សោកសៅ ល្ហិតល្ហៃ មានសម្ពាធ បំលាស់ប្តូរអ័រម៉ូន និងគេងមិនលក់
ការណែនាំវិធីសម្របសម្រួលជាមួយនិងស្ថានភាពថ្មីក្រោយទារកសំរាល
ពេលវេលាដែលត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញនិងព្យាយាមទទួលទានអាហារូបត្ថម្ភអោយបានគ្រប់គ្រាន់