មានដឹងឬទេថាអ្នកនិងទារកក្នុងផ្ទៃរបស់អ្នកអាចប្រឈមនិងគ្រោះថ្នាក់បើអ្នកប្រើប្រាស់ឱសថដែលគេហាមឃាត់

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញមានការកើនឡើងគួរអោយកត់សំគាល់នូវការនាំចូល ចែកចាយនូវប្រភេទអាហារូបត្ថម្ភនិងគ្រឿងសំអាងជាច្រើនប្រភេទដោយមិនស្របច្បាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបន្តចាត់វិធានការនិងពង្រឹងការអនុវត្តច្បាប់ប្រឆាំងនិងការនាំចូលនិងចែកចាយដោយខុសច្បាប់ទៅលើទំនិញទាំងអស់នោះក៍ដោយក៍សកម្មភាពទាំងនោះនៅតែបន្តមានជាហូរហែដែលតំរូវអោយបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយត្ន័ខ្ពស់មុននិងសំរេចិត្តទិញឱសថទាំងនោះយកមកប្រើប្រាស់។

 

តើអ្វីទៅគឺជាឱសថមិនស្របច្បាប់?

ឱសថមិនស្របច្បាប់គឺសំដៅទៅលើប្រភេទឱសថទាំងឡាយណាដែលធ្វើការនាំចូលនិងចែកចាយដោយផ្ទាល់ឬដោយប្រយោលទៅដល់ដៃអ្នកប្រើប្រាស់ដោយគ្មានការត្រួតពិនិត្យអំពីប្រសិទ្ធភាព សុវត្ថិភាពនិងអនុញ្ញាតិពីក្រសួងសុខាភិបាល។ នៅក្នុងចំណោមឱសថខុសច្បាប់ទាំងនោះមានឱសថខ្លះអាចមានផ្ទុកនូវសមាសធាតុគ្រោះថ្នាក់ដែលច្បាប់ហាមប្រាម មានឱសថខ្លះមិនមានសមាសធាតុសកម្មដែលមានប្រយោជន៍ចំពោះសុខភាព ហើយក៍មានឱសថខ្លះទៀតខូចគុណភាពដែលបណ្តាលមកពីការរក្សាទុកខុសបច្ចេកទេស ឬផុតកំណត់ការប្រើប្រាស់ជាដើម។

តើយើងសំគាល់ឱសថមិនស្របច្បាប់ដោយវិធីណា?

នៅក្នុងចំណោមឱសថមិនស្របច្បាប់ទាំងអស់នោះមានមួយចំនួនមានការវេចខ្ចប់ដូចគ្នាឬខុសគ្នាបន្តិចបន្តួចទៅនិងឱសថដែលមានច្បាប់អនុញ្ញាតិ ក៍ប៉ុន្តែក៍នៅមានឱសថខ្លះទៀតមានលក្ខណខុសគ្នាទាំងស្រុងតែម្តង។ វិធីងាយៗដើម្បីអង្កេតឱសថមិនស្របច្បាប់ដែលអ្នកអាចធ្វើបានដោយខ្លួនឯងមានដូចជា៖

  • ស្វែងរកលតបត្រ័របស់ក្រុមហ៊ុនដែលចែកចាយនៅលើសំបកវិចខ្ចប់
  • ពិនិត្យថ្ងៃខែបរិច្ឆេទផលិត
  • ស្វែងរកទិញតែនៅតាមឱសថស្ថាន គ្លីនិក និងមន្ទីពេទ្យដែលស្របច្បាប់
  • ជៀសវាងដាច់ខាតការទិញឱសថឬអាហារូបត្ថម្ភដែលលក់នៅលើបណ្តាញសង្គមហ្វេសប៊ុក ឬអនឡាញដែលមានការដឹកជញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់ដោយផ្ទាល់

 

យោងតាមច្បាប់របស់ក្រសួងសុខាភិបាល៖ ដើម្បីរក្សាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ និងការពារហានិភ័យផ្សេងៗពីការប្រើប្រាស់ឱសថខុសបច្ចេកទេស គ្រប់ផលិតផលឱសថ និងអាហារូបត្ថម្ភដែលស្របច្បាប់និងមិនត្រូវបានអនុញ្ញាតិអោយលក់និងចែកចាយដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ឬដឹកជញ្ជូនមិនគិតថ្លៃតាមបណ្តាញសង្គមឬអនឡាញនោះទេ។

តើការប្រើប្រាស់ឱសថដែលខុសច្បាប់បង្កផលវិបាកអ្វីខ្លះ?

ដូចដែលលោកអ្នកបានជ្រាបហើយថាឱសថប្រៀបបាននិងអាវុធដែលមានមុខពីរ ការប្រើប្រាស់ឱសថបានត្រឹមត្រូវអាចជួយដល់សុខភាព ហើយក៍អាចបំផ្លាញសុខភាពផងដែរប្រសិនបើការប្រើប្រាស់ឱសថទាំងអស់នោះមិនបានត្រឹមត្រូវ។ ទាំងនេះគឺជាផលវិបាកនៃការប្រើប្រាស់ឱសថព្យាបាលមិនត្រឹមត្រូវ ឬឱសថដែលមានហានិភ័យខ្ពស់ (ឱសថខុសច្បាប់)៖

  • ខាតបង់ថវិការ
  • ការព្យាបាលគ្មានប្រសិទ្ធភាព ឬប្រសិទ្ធភាពតិចតួច
  • អាចបណ្តាលអោយមានផលវិបាកផ្សេងៗទៀតក្នុងករណីឱសថទាំងអស់នោះមានសមាសធាតុផ្សំដែលច្បាប់ហាមឃាត់
  • ប្រឈមនិងផលវិបាករយៈពេលខ្លី ឬផលវិបាករយៈពេលវែងទៅអនាគត

 

ដើម្បីសុវត្ថិភាពសូមពិនិត្យពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅក្បែរអ្នកមុននិងប្រើប្រាស់ឱសថព្យាបាល ឬសូមទិញឱសថដែលលក់និងចែកចាយនៅតាមឱសថស្ថានស្របច្បាប់ និងជៀសវាងការទិញឱសថទាំងឡាយណាដែលលក់នៅតាមអនឡាញឬដឹកជញ្ជូនទៅដល់ដៃអតិថិជនដោយផ្ទាល់

Related post