អត់ដែលដឹងសោះថាម្តាយឧស្សាហ៍ធ្វើអញ្ចឹងកូនកើតមកមានស្បែកស្អាត

កូនស្អាត កូនឆ្លាត កូនសុខភាពល្អ…ម្តាយឯណាមិនចង់បាន?មួយថ្ងៃៗសួរគេគ្រប់គ្នាធ្វើម៉េចទើបកូនកើតមកស្អាត ឆ្លាតនិងពូកែ។តោះព្យាយាមសាកល្បងទាំងអស់គ្នាព្រោះដូចជាមិនមានបង់លុយកាក់អីផងក្រែងកូនកើតមកស្អាតហើយឆ្លាតដូចគេនិយាយ

ឧស្សាហ៍ទទួលទានអាហារទាំងអស់នេះ៖

  • សាច់ដូង
  • ទឹកដោះគោ
  • ស៊ុត “ពងមាន់ ពងទា”
  • គ្រាប់អាល់ម៉ុន “Almonds”
  • ក្រូចពោធិសាត់
  • ទឹកទំពាំងបាយជូរ

 

ឱសថជំនួយសុខភាពនិងរក្សាគភ៌

មុនពេលមានផ្ទៃពោះនិងក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីគ្រប់រូបគួរគាប្បីទទួលទានអាហារូបត្ថម្ភរក្សាគភ៌ដែលសំបូរជាតិហ្វូលិកអាស៊ីត “Folic Acid” ជាតិដែក និងវីតាមីនបេ12បន្ថែមអោយបានគ្រប់គ្រាន់ព្រោះសមាសធាតុទាំងនេះមានប្រយោជន៍ជួយដល់ការបង្កើតគ្រាប់ឈាមក្រហមដែលត្រូវការចាំបាច់សំរាប់ការលូតលាស់និងសុខភាពស្បែករបស់ទារកនៅក្នុងផ្ទៃ

 

អាហារដែលសំបូរជាតិ DHA

សារជាតិ DHA ភាគច្រើនគេសង្កេតឃើញមាននៅក្នុងខ្លាញ់របស់ត្រីសមុទ្រ សារាយសមុទ្រនិងគ្រាប់ធញ្ញជាតិមួយចំនួនទៀត។ក្រៅពីប្រភពទាំងនេះសារជាតិ DHAក៍មាននៅក្នុងអាហារូបត្ថម្ភរក្សាគភ៌មួយចំនួនដែលមាននៅលើទីផ្សាផងដែរ “អាហារូបត្ថម្ភរក្សាគភ៌ Fertina”

 

ឧស្សាហ៍មើលព្រះចន្ទ័

មិនទាន់មានអ្នកវិទ្យាសាស្ត្រណាម្នាក់អាចធ្វើការបញ្ជាក់បានទេថាស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះហើយឧស្សាហ៍មើលព្រះចន្ទ័នាំអោយទារកមានរូបស្អាតក្រោយពេលសំរាលប៉ុន្តែអ្នកក៍ត្រូវដឹងដែរថាអ្វីដែលអ្នកឃើញនិងអារម្មណ៍ដែលអ្នកមានទារកនៅក្នុងផ្ទៃនិងទទួលដូចគ្នា

ក្រៅអំពីការណែនាំខាងលើក៍នៅមានបំរាមមួយចំនួនទៀតដែលត្រូវជៀសវាងនៅក្នុងអំឡុងពេលមានផ្ទៃពោះដូចគ្នាបើចង់អោយកូនកើតមកស្អាត។បំរាមទាំងនោះមានដូចជា៖

  • ជៀសវាងការទទួលទានតែ ឬកាហ្វេ
  • កំដៅថ្ងៃខ្លាំង
  • សូរ្យគ្រាស

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

 

 

 

 

Related post