ទទួលយកបទពិសោធន៍ថ្មីជាមួយនិងខ្សែក្រវ៉ាត់ទំរផ្ទៃដែលស្ត្រីមានផ្ទៃពោះគួរតែមាន

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប្រៀបបាននិងក្តីសុបិន្តដ៍វែងឆ្ងាយមួយដែលមានគ្រប់រស់ជាតិទាំងល្វីង ជូរចត់និងផ្អែមល្ហែម… វាគឺជាការពិតដែលស្ត្រីគ្រប់រូបសុទ្ធតែធ្លាប់បានជួបប្រទះ “ពិបាកនៅក្នុងខ្លួន វិលមុខ ធីងធោង ក្អួតចង្អោរ ដេកមិនបាន ដើរមិនស្រួល ហូបមិនឆ្ងាញ់។ល។”

 

ជាមួយនិងការលូតលាស់ធំធាត់របស់ទារកនៅក្នុងផ្ទៃ ស្ត្រីស្ទើតែគ្រប់រូបនៅក្នុងត្រីមាសទី2ឡើងទៅអាចប្រឈមនិងផលវិបាកមួយចំនួននៅក្នុងសកម្មភាពប្រចាំថ្ងៃដែលបណ្តាលមកពីផ្ទៃពោះដែលលយចេញទៅក្រៅនិងធ្ងន់ចុះក្រោម បញ្ហាទាំងនេះអាចនិងបណ្តាលអោយស្ត្រីមានអាការៈមួយចំនួនដូចជា៖

  • ពិបាកក្នុងការរក្សាលំនឹង ដើរ ឈរ អង្គុយ
  • ងាយប្រឈមនិងបញ្ហាឈឺចាប់ ចុករោយចង្កេះឬខ្នង
  • ងាយនិងដួល
  • និងមានអារម្មណ៍មិនស្រួលខ្លូនក្នុងពេលបំពេញការងារជាដើម

ចំពោះស្ត្រីដែលឧស្សាហ៍មានអាការៈខាងលើនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីសំរាកអោយបានគ្រប់គ្រាន់ ជាពិសេសត្រូវព្យាយាមរក្សាឥរិយាបទក្នុងការដើរ ឈរឬអង្គុយអោយបានត្រឹមត្រូវ ឬប្រើប្រាស់ខ្សែរក្រវ៉ាត់ទំរផ្ទៃពោះដើម្បីរក្សាលំនឹងនិងកាត់បន្ថយហានិភ័យផ្សេងខាងលើ

អត្ថប្រយោជន៍នៃការប្រើប្រាស់ខ្សែរក្រវ៉ាត់ទំរផ្ទៃពោះនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលអ្នកមិននឹកស្មានដល់៖

  • កាត់បន្ថយបញ្ហាឈឺចាប់ឬចុករោយឆ្អឹងខ្នង ចង្កេះ ស្មារ…
  • ជួយពង្រឹងឥរិយាបទស្ត្រីមានផ្ទៃពោះក្នុងការដើរ ឈរឬអង្គុយជាដើម
  • ផ្តល់អោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះនូវភាពសុខស្រួលនៅក្នុងសកម្មភាពប្រចាំថ្ងៃ
  • កាត់បន្ថយសំពាធនិងរក្សាសុខភាពរបស់សច់ដុំស្បូន
  • ការពារផ្ទៃពោះពីការប៉ះទង្គិចពីខាងក្រៅ

 

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post