
វិធីសាស្ត្រងាយៗមានសុវត្ថិភាពសំរាប់ដោះស្រាយអាការៈដែលស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះត្រីមាសដំបូង
វាគឺជាបទពិសោធន៍ថ្មីមួយនៅក្នុងជីវិតរបស់ស្ត្រីមុនពេលក្លាយទៅជាភរិយានិងជាអ្នកម្តាយពេញលេញម្នាក់នៅក្នុងគ្រួសារ។ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីស្ទើរតែគ្រប់រូបសុទ្ធតែធ្លាប់បានស្គាល់នូវអ្វីដែលគេហៅថា “ចាញ់គភ៌” វាពិតជាលំបាកទាំងផ្លូវកាយនិងផ្លូវចិត្តក្នុងការពុះពារឆ្លងកាត់ឧបសគ្គទាំងអស់នោះហើយក៍មានតែស្ត្រីខ្លួនឯងតែម្នាក់ទេដែលយល់

មានអាការៈក្អួតចង្អោរពេលព្រឹកព្រលឹមជារៀងរាល់ថ្ងៃ
ដំណោះស្រាយ៖
- ទទួលទានអាហារសម្រន់បន្តិចបន្តួចពេលក្រោកពីដំណេក
- ទទួលទានអាហារបន្តិចៗនិងរៀងរាល់២ម៉ោងម្តង
- ជៀសវាងអាហារដែលសំបូរខ្លាញ់ ហិរ និងអាហារក្រៀម
- ទទួលទានផ្លែឈើក្រោយអាហារ (ជៀសវាងទទួលទានផ្លែឈើនិងអាហារក្នុងពេលតែមួយ)
មានអាការៈនោមញឹកញាប់
ដំណោះស្រាយ៖
- កុំទទួលទានទឹកច្រើននៅពេលល្ងាច ឬមុនចូលដំណេក
- ព្យាយាមហាត់ពង្រឹងសាច់ដុំទ្វារមាស (គាប ឬ ត្បៀតទ្វារមាសប្រហែល២ទៅ៣វិនាទីម្តង និងអនុវត្តប្រមាណ២ទៅប្រាំដងក្នុងមួយថ្ងៃ)
- ព្យាយាមបន្ទោរបង់អោយអស់រាល់ពេលបន្ទោរបង់ម្តងៗ

មានអារម្មណ៍ថាអស់កំលាំង
ដំណោះស្រាយ៖

មានធ្លាក់សនៅបរិវេណទ្វារមាស
ដំណោះស្រាយ៖
- រក្សាអនាម័យបរិវេណទ្វារមាស
- ប្រើប្រាស់សំឡីអនាម័យនិងធ្វើការផ្លាស់ប្តូរអោយបានញឹកញាប់
- ពិភាក្សាជាមួយនិងវេជ្ជបណ្ឌិតជំនាញក្នុងករណីមិនធូរស្រាល
សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
