បើមិនចង់អោយទារកនៅក្នុងផ្ទៃឆែបមាត់ត្រូវឧស្សាហ៍ទទួលទានផ្កាខាត់ណាពណ៌ខៀវមុនពេលមានផ្ទៃពោះ

ការទទួលទានអាហារូបត្ថម្ភត្រៀមមុនពេលមានផ្ទៃពោះគឺជាកត្តាចំបាច់និងមានសារៈសំខាន់ចំពោះសុខភាពនិងការលូតលាស់របស់ទារកក៍ដូចជាសុខភាពរបស់ស្ត្រីជាម្តាយនៅក្នុងអំឡុងពេលពរពោះផងដែរ។​នៅក្នុងអំឡុងពេលមានផ្ទៃពោះខែដំបូងគឺពិតជារយៈពេលដែលសំខាន់ជាងគេចំពោះការលូតលាស់នៃអាវៈយវៈរបស់ទារក“អង្គការសុខភាពពិភពលោកចេញសេចក្តីប្រកាសណែនាំដល់ស្ត្រីគ្រប់រូបអោយទទួលទានបន្ថែមនូវអាហារូបត្ថម្ភដែលមានជាតិ Folic Acid យ៉ាងហោចណាស់600មីក្រូក្រាមដើម្បីការពារទារកពីបញ្ហាវិវឌ្ឈន៍មិនប្រក្រតីឬមិនគ្រប់លក្ខណៈ”។

ក្រៅពីអាហារូបត្ថម្ភរក្សាគភ៌ឬជំនួយសុខភាពមុនពេលមានគភ៌ដែលមានជាតិ Folic Acid ស្ត្រីគ្រប់រូបក៍អាចព្យាយាមទទួលទានអាហារប្រចាំថ្ងៃដែលសំបូរជាតិ Folic Acid​ ផងដែរជាពិសេសផ្កាខាត់ណាខៀវ ឬហៅជាភាសាបរទេសថា ប្រូខូលី “Broccoli” ។ ការទទួលទានប្រូខូលីមានអត្ថប្រយោជន៍ដូចត៍ទៅ៖

  • ប្រូខូលីសំបូរទៅដោយវីតាមីននិងសារធាតុរ៉ែសំខាន់ៗសំរាប់សុខភាពម្តាយនិងទាកដែលនិងចាក់សំបុកនៅក្នុងផ្ទៃរបស់អ្នក
  • ប្រូខូលីស្រស់91ក្រាមផ្តល់នូវកំរិត Folic Acid ចំនួនដល់ទៅ57មីក្រូក្រាម
  • ប្រូខូលីចំអិនឆ្អិនចំនួន78ក្រាមផ្តល់នូវកំរិត Folic Acid រហូតដល់ទៅ84មីក្រូក្រាម “ច្រើនជាងប្រូខូលីស្រស់”
  • នៅក្នុងប្រូខូលីក៍មានរួមផ្សំដោយវីតាមីនC វីតាមីនK និងវីតាមីនA ផងដែរ

ចំពោះស្ត្រីដែលទទួលទានអាហារូបត្ថម្ភរក្សាគភ៌ឬជាតិ Folic Acid គ្រប់គ្រាន់មុនពេលមានផ្ទៃពោះនិងក្នុងអំឡុងពេលមានផ្ទៃពោះមានប្រយោជន៍ចំពោះសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃដូចត៍ទៅ៖

  • មានសុខភាពរឹងមាំនិងប្រឆាំងនិងជំងឺស្លេកស្លាំង “កង្វះគ្រាប់ឈាមក្រហម” ចំពោះម្តាយ
  • ពង្រឹងប្រពន្ធ័ការពាររាង្គកាយនិងកាត់បន្ថយអាការៈចាញ់គភ៌
  • ការពារទារកពីបញ្ហាពិការពីកំណើត ឬរលូត
  • កាត់បន្ថយហានិភ័យទារកមិនគ្រប់គីឡូ ឬកើតមិនគ្រប់ខែ
  • ការពារទារកពីបញ្ហាឆែបបបូរមាត់

ក្រៅពីផ្កាខាត់ណាខៀវឬហៅជាភាសាបរទេសថាប្រូខូលីក៍នៅមានអាហារជាច្រើនទៀតដែលសំបូរជាតិ Folic Acid ផងដែរដូចជា៖

  • គ្រាប់ធញ្ញជាតិមួយចំនួន
  • ទំពាំងបារាំង
  • បន្លែពណ៌បៃតង
  • ផ្លែចេក ឬផ្លែប៊ឺ…ជាដើម

ចំពោះស្ត្រីដែលមានបំណងមានផ្ទៃពោះឬនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរព្យាយាមទទួលទានប្រភេទអាហារខាងលើអោយបានញឹកញាប់ “ឬប្រើប្រាស់អាហារូបត្ថម្ភជំនួយនិងរក្សាគភ៌ Fertina ក្នុងករណីដែលអ្នកបារម្ភអំពីបញ្ហាកង្វះជាតិ Folic Acid និងបារម្ភពីការលូតលាស់របស់ទារកនៅក្នុងផ្ទៃរបស់អ្នក”

សំគាល់៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post