ផលវិបាកនៃការប្រើប្រាស់ផលិតផលកំចាត់មុននៅក្នុងអំឡុងពេលមានផ្ទៃពោះដែលស្ត្រីភាគច្រើនមើលរំលង

បញ្ហាប្រើប្រាស់ផលិតផលព្យាបាលរោគមុននៅក្នុងអំឡុងពេលមានផ្ទៃពោះគឺជាប្រធានបទមួយដែលស្ត្រីគ្រប់រូបគួរតែព្យាយាមតាមដានអោយបានដិតដល់ព្រោះអ្នកអាចនិងមានវិប្បិសារីធ្ងន់ធ្ងរទៅថ្ងៃក្រោយជាពិសេសចំពោះសុខភាពរបស់ទារកដែលនៅក្នុងផ្ទៃរបស់អ្នកតែម្តង។

ការយល់ច្រឡំអំពីបញ្ហាមុននៅក្នុងពេលមានផ្ទៃពោះ៖

ជំងឺមុននៅក្នុងអំឡុងពេលមានផ្ទៃពោះខុសប្លែកពីប្រភេទជំងឺមុនដែលកើតមានទូទៅចំពោះស្ត្រីដែលមិនមានផ្ទៃពោះ។ជំងឺមុននៅក្នុងអំឡុងពេលមានផ្ទៃពោះភាគច្រើនកើតមានឡើងដោយសារបំរ៉ែបំរួលរបស់ប្រពន្ធ័អរ័ម៉ូនហើយជាទូទៅវានិងបាត់ទៅវិញក្រោយពេលសំរាលដែលមិនទាមទារការព្យាបាលណាមួយដូចជាជំងឺមុនដែលកើតមានលើស្ត្រីមិនមានផ្ទៃពោះនោះទេ

ផលប៉ះពាល់ដែលបណ្តាលមកពីសមាសធាតុគ្រោះថ្នាក់នៅក្នុងផលិតផលបំបាត់មុនដែលអ្នកគិតមិនដល់៖

ភាគច្រើននៃផលិតផលបំបាត់មុន “ក្រេមបំបាត់មុន” គឺមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួនដែលសារធាតុទាំងនេះអាចជ្រាបចូលតាមស្បែកទៅដល់សសៃឈាមហើយបន្តទៅដល់ទារកនៅក្នុងផ្ទៃដែលអាចបណ្តាលអោយប៉ះពាល់ដល់ការលូតលាស់សរីរាង្គនិងមុខងាររបស់សរីរាង្គទារកនៅក្នុងផ្ទៃទៀតផង “ទារកពិការភាពពីកំណើត ឬមិនប្រក្រតី”។ សមាសធាតុនៅក្នុងផលិតផលក្រេមព្យាបាលមុនដែលត្រូវបានហាមឃាត់ក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា៖

  • Adapalene
  • Isotretinoin
  • Tazaroene
  • Tetracycline
  • Doxicucline
  • Minocycline
  • និងពពួកអរ័ម៉ូនមួយចំនួនដូចជា Flutamid និង Spironolatone ជាដើម

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post