ចង់ដឹងឬទេថាស្ត្រីឧស្សាហ៍ហែលទឹកនៅក្នុងអំឡុងពេលមានផ្ទៃពោះមានផលល្អនិងមិនល្អដូចម្តេចខ្លះ

ការហែលទឹកគឺជាកីឡាមួយប្រភេទដែលមានប្រយោជន៍ចំពោះសុខភាពនិងសុវត្ថិភាពជាងប្រភេទកីឡាមួយចំនួនជាពិសេសចំពោះកុមារ ស្ត្រីមានផ្ទៃពោះនិងមនុស្សចាស់តែម្តង។គេសង្កេតឃើញថាចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលឧស្សាហ៍ហែលទឹកមានសុខភាពប្រសើនិងជួយកាត់បន្ថយនូវផលរំខានមួយចំនួនដែលរួមមាន៖

  • កាត់បន្ថយបញ្ហាហើយជើង
  • បន្ធូបន្ថយអាការៈចាញ់គភ៌
  • ជួយអោយស្ត្រីមានអារម្មណ៍ល្អប្រសើរ
  • បង្កើនសមត្ថិភាពនិងមុខងាររបស់បេះដូងនិងសួត

  • ជំរុញប្រពន្ធ័ឈាមរត់បានប្រសើរ
  • ពង្រឹងសុខភាពរបស់សាច់ដុំ
  • កាត់បន្ថយជាតិពុលនិងដេកបានស្រួល
  • និងថែមទាំងជួយអោយស្ត្រីងាយស្រួលនៅក្នុងពេលសំរាលទៀតផង

 

ដោយឡែកក្រៅពីអត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីការឧស្សាហ៍ហែលទឹក យើងក៍មិនត្រូវមើលរំលងហានិភ័យដែលបណ្តាលមកពីការហែលទឹកផងដែរ។ចំពោះគ្រួសារដែលមានអាងហែលទឹកផ្ទាល់ខ្លួនគឺវាមានសុវត្ថិភាពខ្ពស់ជាងការប្រើប្រាស់អាងហែលទឹកសាធារណៈ “ប្រសិនជាអ្នកប្រើប្រាស់អាងហែលទឹកសាធារណៈត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះចំនុចខាងក្រោម”៖

  • ស្វែងរកអាងហែលទឹកដែលឧស្សាហ៍ផ្លាស់ប្តូរទឹកញឹកញាប់
  • ជៀសវាងអាងហែលទឹកដែលមានជាតិក្លរីនខ្ពស់ “ជាសារធាតុដែលគេឧស្សាហ៍ប្រើប្រាស់ក្នុងការបំបាត់ក្លិននៅក្នុងអាងទឹក”
  • ជៀសវាងប្រើប្រាស់អាងហែលទឹកដែលប្រើប្រាស់ដោយមនុស្សច្រើន “ក្រុមមនុស្សដែលមានជំងឺជាពិសេសជំងឺប្រភេទជំងឺដែលងាយចំលងដូចជាជំងឺរើម កញ្ជ្រិល អុចស្វាយឬស្អូចជាដើម”

ស្ត្រីមានផ្ទៃពោះដែលឧស្សាហ៍មានសញ្ញាទាំងនេះក្នុងអំឡុងពេលហែលទឹកត្រូវមានការប្រុងប្រយត្ន័និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ៖

  • ឈឺចាប់បរិវេណផ្ទៃពោះ
  • ពិបាកដកដង្ហើម “ដកដង្ហើមស្ទើរមិនដល់គ្នា”
  • មានធ្លាក់ឈាមតាមទ្វារមាស
  • កន្ត្រាក់ស្បូន
  • អស់កំលាំង ឬធីងធោង

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបវត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

 

Related post