
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលចូលចិត្តស្លៀកពាក់រឹបរាងបែបស៊ីវីល័យគួរកែប្រទំលាប់…ប្រយត្ន័ស្តាយក្រោុ
មនុស្សម្នាក់ៗមានចរិកលក្ខណៈមិនដូចគ្នាទេ វាអាស្រ័យទៅលើកត្តាជាច្រើនដូចជាកត្តាសង្គមគ្រួសារ កត្តាសង្គមការងារ កត្តាបរិស្ថានជុំវិញខ្លួនជាដើម “ដែលតំរូវអោយស្ត្រីត្រូវសំរបខ្លួនបើទោះបីជាមិនល្អចំពើសុខភាពខ្លួនឯងក៍ដោយក្តី”។យ៉ាងណាមិញអ្នកក៍មិនត្រូវបន្តព្រងើយកន្តើយតាមសង្គមត៍ទៅទៀតទេនៅពេលដែលអ្នកមានផ្ទៃពោះព្រោះមិនមាននណាមកចែករំលែកការឈឺចាប់របស់អ្នកនិងទារករបស់អ្នកបានទេក្រៅពីអ្នកខ្លួនឯង។

មានការសិក្សាជាច្រើនបានបង្ហាញថាស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប្រឈមនិងហានិភ័យច្រើនចំពោះសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃប្រសិនជាម្តាយបន្តប្រើប្រាស់សំភារៈដែលមិនសមស្របដូចជាប្រើប្រាស់ស្បែកជើងដែលមានកែងខ្ពស់ ឬសំលៀកបំពាក់ដែលរឹប។ ការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈរឹបអាចបណ្តាលអោយ៖
- ងាយនិងមានជំងឺរលាកក្រពះ៖នៅពេលដែលក្រពះរបស់ស្ត្រីជាម្តាយកំពុងតែប្រឈមនិងការសង្កត់ពីស្បូនស្រាប់ទៅហើយ ហើយបន្ថែកការគាបពីខាងក្រៅតាមរយៈសំលៀកបំពាក់ដែលរឹបទៅទៀតនោះវានិងនាំអោយចំណីអាហារដែលស្ត្រីបានទទួលទានច្រាលឡើងមកផ្នែកខាងលើដោយនាំមកនូវជាតិអាស៊ីតរបស់ក្រពះមកជាមួយផង ហើយវាគឺជាកត្តាចំបងមួយដែលនាំអោយស្ត្រីងាយនិងទទួលរងជំងឺរលាកកក្រពះឬរលាកផ្នែកណាមួយនៃក្រពះ

- ងាយនិងប្រឈមជាមួយនិងជំងឺផ្សិត៖តាមរយៈបំរ៉ែបំរួលរបស់ប្រពន្ធ័អរ័ម៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះនាំអោយសុខភាពបន្តពូជរបស់ស្ត្រីប្រឈមនិងហានិភ័យនៃជំងឺផ្សិតខ្ពស់ជាងធម្មតាទៅហើយផងនោះបន្ថែមជាមួយការប្រើប្រាស់សំលៀកបំពាក់ដែលមានលក្ខណៈរឹបគឺរឹតតែធ្វើអោយបាក់តែរីឬជំងឺផ្សិតកាន់តែងាយស្រួលលូតលាស់និងបង្កជាផលវិបាកផ្សេងៗចំពោះសុខភាពរបស់ស្ត្រីក៍ដូចជាទារកនៅក្នុងផ្ទៃផងដែរ
- ប៉ះពាល់ដល់ចរន្តឈាមរត់៖វាគឺជាបញ្ហាមួយដែលស្ត្រីភាគច្រើនមើលរំលងឬមិនសូវយកចិត្តទុកដាក់ប៉ុន្តែបញ្ហានេះក៍បង្កផលវិបាកមិនធម្មតាដែលជាពិសេសចំពោះការលូតលាស់របស់ទារកនៅក្នុងផ្ទៃតែម្តង។ នៅក្នុងអំឡុងពេលមានផ្ទៃពោះដំណើរឈាមរត់ក៍ដូចជាបរិមាណនិងចំណុះឈាមសុទ្ធតែត្រូវបានប្រើប្រាស់ច្រើនជាងធម្មតាក្នុងការដឹកជញ្ជូននូវសារធាតិចិញ្ចឹមក៍ដូចជាអុសស៊ីសែនទៅផ្គត់ផ្គង់ទារកដែលកំពុងលូតលាស់ កាប្រើប្រាស់សំលៀកបំពាក់រឹបរាងក្នុងអំឡុងពេលនេះអាចធ្វើអោយស្ត្រីមើលទៅស្អាតសមរម្យប៉ុន្តែមិនបានធ្វើអោយសុខភាពរបស់ទារកនៅក្នុងផ្ទៃបានល្អប្រសើនោះទេ។
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់
