និយាយដល់ការធ្វើលំហាត់ប្រាណតាមរយៈការដើរអ្នកណាក៍ធ្លាប់បានដឹងធ្លាប់បានលឺដែរថាវាមានប្រយោជន៍ច្រើនចំពោះសុខភាពជាពិសេសចំពោះសុខភាពរបស់បេះដូងនិងដំណើរឈាមរត់តែម្តង។ដោយឡែកចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះហើយឧស្សាហ៍ដើរយ៉ាងម៉េចទៅវិញ…?
ចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពើក៍មានលក្ខណៈមិនខុសអីពីមនុស្សទូទៅដែរទាក់ទងជាមួយនិងការធ្វើលំហាត់ប្រាណដោយការដើរប៉ុន្តែមានលក្ខណៈខុសគ្នាបន្តិចនៅត្រង់រយៈពេលនៃការដើរសំរាប់ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃមានភាពខុសគ្នាពីត្រីមាសមួយទៅត្រីមាសមួយទៀត “ជាទូទៅស្ត្រីគួរតែធ្វើលំហាត់ប្រាណតាមរយៈការដើរក្នុងចន្លោះប្រហែល15នាទីទៅ20នាទីជារៀងរាល់ថ្ងៃ”។
ត្រីមាសដំបូង
ដើរសន្សឹមៗមួយៗដោយដាក់កែងជើងរបស់អ្នកអោយដល់ដីមុននិងដាក់ចុងម្រាមជើងតាមក្រោយ “ប្រើប្រាស់ស្បែកជើងដែលផ្តល់នូវភាពងាយស្រួលដល់ជើងរបស់អ្នក” ការដើរក្នុងដំណាក់កាលនេះមិនបាច់ប្រឹងខ្លាំងពេកទេ
ត្រីមាសទីពី
ក្នុងត្រីមាសទីពីនេះស្ត្រីភាគច្រើនមានអារម្មណ៍ល្អប្រសើនិងដើរបានចំងាយឆ្ងាយជាងមុនប៉ុន្តែនៅក្នុងដំណាក់កាលនេះស្ត្រីត្រូវព្យាយាមរក្សាជំហ៊រដងខ្លួនអោយបានល្អដើម្បីការពារអាការៈរលាកឬឈឺចាប់ឆ្អឹងខ្នងក្រោយពេលដើរ
ត្រីមាសចុងក្រោយ
នេះគឺជារយៈពេលមួយដែលស្ត្រីភាគច្រើនមានការលំបាកក្នុងការបន្តសកម្មភាពដើរព្រោះផ្ទៃពោះរបស់ស្ត្រីកាន់តែលោតធំជាងមុនហើយអាហារៈឈឺចាប់ផ្សេងៗមួយចំនួនទៀតក៍ឧស្សាហ៍កើតមាននៅក្នុងអំឡុងពេលនេះដូចគ្នាដែលមានដូចជា៖
បើទោះបីជាមានការលំបាកខ្លះៗក៍ដោយស្ត្រីគួរតែព្យាយាមបន្តការធ្វើលំហាត់ប្រាណបែបនេះតាមដែលអាចធ្វើទៅបាន “អាស្រ័យទៅតាមស្ថានភាពសុខភាពរបស់ស្ត្រីម្នាក់ៗ” ព្រោះការបន្តធ្វើលំហាត់ប្រាណអាចជួយដល់សុខភាពរបស់ស្ត្រីនិងទារកក្នុងផ្ទៃបានល្អហើយក៍មានប្រយោជន៍ច្រើននៅពេលសំរាលនិងក្រោយសំរាលទៀតផង។ ស្ត្រីដែលឧស្សាហ៍ដើរនៅក្នុងអំឡុងពេលមានផ្ទៃពោះមានប្រយោជន៍ចំពោះសុខភាពច្រើនដូចជា៖
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់