ដឹងឬទេថាស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតក៍អាចមានផ្ទៃពោះដែរ

ជាការពិតណាស់នៅពេលនិយាយដល់ថ្នាំគ្រាប់ពន្យាកំណើតស្ត្រីភាគច្រើនសុទ្ធតែធ្លាប់បានលឺនិងធ្លាប់បានដឹង ច្នាំគ្រាប់ពន្យាកំណើតភាគច្រើនផ្សំពីអរ័ម៉ូនតែមួយប្រភេទឬពីប្រភេទបញ្ចូលគ្នាហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការពន្យាកំណើតលើសពី99%។បើទោះបីជាកំពុងប្រើប្រាស់ឱសថពន្យាកំណើតក៍ដោយក្តីមិនមែនមានន័យថាស្ត្រីគ្រប់រូបសុទ្ធតែមិនមានការបារម្ភអំពីការមានផ្ទៃពោះនោះទេព្រោះអាត្រាបរាជ័យក៍មានកំរិតខ្ពស់ដែរប្រសិនជាស្ត្រីឧស្សាហ៍ជួបប្រទះបញ្ហាទាំងនេះ៖

  • ភ្លេចលេបឬលេបមិនបានទៀងទាត់៖មានស្ត្រីភាគច្រើនឧស្សាហ៍ភ្លេចលេបជួនកាលនឹកឃើញក៍លេបហើយបើនឹកមិនឃើញក៍មិនបានលេប ក្នុងករណីបែបនេះនិងធ្វើអោយតុល្យភាពនិងប្រសិទ្ធភាពរបស់ថ្នាំគ្រាប់ពន្យាកំណើតថយចុះហើយស្ត្រីក៍ងាយប្រឈមនិងការមានផ្ទៃពោះផងដែរ
  • ក្អួតចង្អោរឬរាគក្រោយពេលលេប៖អាការៈចង្អោរក្រោយពេលប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតភាគច្រើនកើតនៅលើស្ត្រីដែលទើបចាប់ផ្តើមប្រើប្រាស់ថ្មីៗ ជាមួយនិងការរលាយមិនទាន់ចប់សព្វគ្រប់របស់ថ្នាំគ្រាប់ពន្យាកំណើតវាបានធ្វើអោយប្រសិទ្ធភាពរបស់គ្រាប់ថ្នាំមានការធ្លាក់ចុះនិងអាចបណ្តាលអោយស្ត្រីប្រឈមនិងការមានផ្ទៃពោះដូចគ្នា

  • លេបមិនបានទៀងទាត់ពេលវេលា៖នេះក៍ជាបញ្ហាមួយដែលស្ត្រីភាគច្រើនឧស្សាហ៍ជួបប្រទះដូចគ្នាជាពិសេសស្ត្រីដែលទើបចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតតែម្តង ថ្នាំគ្រាប់ពន្យាកំណើតមានប្រសិទ្ធភាពខ្ពស់លុះត្រាតែស្ត្រីប្រើប្រាស់បានទៀងទាត់ពេលវេលា “ធ្លាប់លេបពេលណាត្រូវបន្តលេបនៅពេលនោះដដែលជារៀងរាល់ថ្ងៃ”

 

  • ប្រើប្រាស់មិនត្រឹមត្រូវតាមការណែនាំ៖បច្ចុប្បន្ននេះថ្នាំគ្រាប់ពន្យាកំណើតដែលមាននៅក្នុងស្រុកយើងមានពីប្រភេទ “មួយប្រអប់មាន21គ្រាប់ និងមួយប្រអប់មាន28គ្រាប់” ហើយការប្រើប្រាស់របស់ថ្នាំគ្រាប់ពន្យាកំណើតទាំងពីប្រភេទនេះមិនដូចគ្នាទេដោយ“ថ្នាំគ្រាប់ពន្យាកំណើតមួយប្រអប់មាន21គ្រាប់ត្រូវឈប់សំរាកមួយសប្តាហ៍ក្រោយពេលអស់រួចបន្តប្រើប្រអប់ថ្មី”ចំណែក“ថ្នាំគ្រាប់ពន្យាកំណើតមួយប្រអប់មាន28គ្រាប់ត្រូវបន្តលេបរហូតដោយមិនមានឈប់មួយសប្តាហ៍ដូច21គ្រាប់ទេ”។ ការយល់ច្រឡំ៖ចំពោះស្ត្រីដែលប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត21គ្រាប់ហើយមិនឈប់និងអាចបណ្តាលអោយមានបញ្ហារដូវមិនទៀងរីឯស្ត្រីដែលប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើត28គ្រាប់ហើយឈប់មួយសប្តាហ៍និងអាចប្រឈមនិងការមានផ្ទៃពោះ

  • កំពុងប្រើប្រាស់ឱសថព្យាបាលមួយចំនួន៖ដោយឡែកចំពោះស្ត្រីដែលកំពុងប្រើប្រាស់ឱសថព្យាបាលមួយចំនួនដែលដូចខាងក្រោមក៍សុទ្ធតែមានប្រតិកម្មប្រឆាំងដែលនាំអោយប្រសិទ្ធិភាពរបស់ថ្នំគ្រាប់ពន្យាកំណើតមានការថយចុះផងដែរដូចជា៖
    • ឱសថរំងាប់អារម្មណ៍
    • ឱសថប្រឆាំងមេរោគ

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post