សញ្ញានៃអាការៈរាគរូសក្នុងអំឡុងពេលមានផ្ទៃពោះដែលត្រូវប្រុងប្រយត្ន័

អាការៈទល់លាមកនិងរាគរូសគឺជាអាការៈមួយប្រភេទដែលឧស្សាហ៍កើតមានចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះជាទូទៅអាការៈទាំងអស់អស់ភាគច្រើនវាបានធូរស្បើយឬបាត់ទៅវិញក្នុងរយៈពេលខ្លី “មួយថ្ងៃឬពីថ្ងៃ”។ប៉ុន្តែមានអាការៈរាគរូសមួយចំនួនដែលបង្កដោយមេរោគ បាក់តែរីឬជាតិពុលផ្សេងៗដែលបណ្តាលមកពីចំណីអាហារដែលគ្មានអនាម័យគឺវាអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពជាពិសេសចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះតែម្តង។

ដូចបានរៀបរាប់ខាងលើអាការៈរាគរូសមួយចំនួនដែលកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះតែងតែធូរស្បើយឬបាត់ទៅវិញក្នុងរយៈពេលខ្លីក៍ប៉ុន្តែប្រសិនជាអាការៈរាគរូសទាំងនោះមិនបានធូរស្បើយហើយមានសញ្ញាដូចខាងក្រោមនេះត្រូវប្រញាប់ធ្វើការពិគ្រោះព្យាបាលជាមួយគ្រូពេទ្យភ្លាម៖

  • អាការៈរាគរូសលើសពី3ថ្ងៃ​
  • ព្រមជាមួយនិងអាការៈក្តៅខ្លួនលើសពី38អង្សាសេ
  • មានការឈឺចាប់បរិវេណពោះនិងទ្វារលាមក
  • លាមកមានលាយឈាម

  • លាមកមានពណ៌ខ្មៅឬស្អិត
  • នោមតិច
  • ស្ងួតបបូរមាត់និងឈឺក្បាល

 

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់

Related post