វាមិនមែនជារឿងចំលែកទេចំពោះគ្រូពេទ្យឬអ្នកផ្តល់សេវាថែរទាំសុខភាពចំពោះស្ត្រីប៉ុន្តែចំពោះអ្នកដែលមិនស្ថិតនៅក្នុងក្រុមអ្នកវេជ្ជសាស្ត្រប្រហែលជាមានមិនច្រើនទេដែលយល់ដឹងអំពីសុក។
អ្វីទៅគឺជាសុក?
សុកគឺជាសីរាង្គមួយដែលត្រូវបានបង្កើតឡើងទៅតាមច្បាប់របស់ធម្មជាតិនៅក្នុងអំឡុងពេលដែលស្ត្រីចាប់ផ្តើមបង្កកំណើតឬហៅបែបសមញ្ញថាចាប់ផ្តើមមានកូន សរីរាង្គដែលទើបកកើតថ្មីនេះស្ថិតនៅខាងក្នុងនៃស្បូនហើយមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សារសុខភាពនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃតាមរយៈការបញ្ជូនអុកស៊ីសែន អាហារូបត្ថម្ភនិងជំរុះសមាសធាតុកាកសំណល់មួយចំនួនរបស់ទារកទៅខាងក្រៅ។
សុករបស់ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះមានទីតាំងនៅក្នុងស្បូនប៉ុន្តែអាចស្ថិតនៅក្នុងកន្លែងផ្សេងៗពីគ្នាពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ផ្សេងទៀត “អាចស្ថិតនៅផ្នែកខាងមុខ ខាងក្រោយ ខាងលើឬខាងក្រោមនៃស្បូនរបស់ស្ត្រី”
ចំពោះស្ត្រីដែលមានសុខភាពខ្សោយឬមានស្ថានភាពដូចខាងក្រោមនេះគួរគាប្បីធ្វើការប្រុងប្រយត្ន័អោយបានខ្ពស់ព្រោះកត្តាទាំងនេះអាចបណ្តាលអោយសុខភាពសុករបស់ស្ត្រីអាចនិងទន់ខ្សោយ ឬបំពេញមុខងារមិនបានល្អគ្រប់គ្រាន់ដែលអាចបង្កហានិភ័យដល់សុខភាពម្តាយក៍ដូចជាសុខភាពរបស់ទារកដូចគ្នា៖
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់