កុំបារម្ភខ្លាំងពេកធ្លាក់សមិនមែនសុទ្ធតែជាជំងឺទាំងអស់នោះទេ

អាការៈធ្លាក់សរបស់ស្ត្រីវាគឺជាផ្នែកមួយរបស់សរីរាង្គបន្តពូជរបស់ស្ត្រីដែលកើតឡើងដោយសារបំរែបម្រួលរបស់អ័រម៉ូនបន្តពូជជាពិសេសនៅក្នុងដំណាក់កាលក្រោយពេលដែលកន្សោមពងរបស់ស្ត្រីបានទំលាក់ស៊ុតរួច សនេះមានលក្ខណៈអន្តាយនិងមានពណ៌ថ្លាឬ ពណ៌ទឹកដោះ

ការធ្លាក់សខាងក្រោមនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ទេ

  • មុខងារធម្មជាតិរបស់ប្រដាប់បន្តពូជស្ត្រី
  • ការប្រើប្រាស់មធ្យោបាយពន្យាកំណើត
  • ការមានផ្ទៃពោះ

ការធ្លាក់សខាងក្រោមនេះត្រូវស្វែងរកការពិគ្រោះនិងព្យាបាល

  • បង្កដោយជំងឺកាមរោគ
  • បង្កដោយជំងឺផ្សិត
  • បង្កដោយប្រភេទបាក់តេរីមួយចំនួន

ការធ្លាក់សធម្មតាដោយមានពណ៌សថ្លា ឬពណ៌ទឹកដោះគោនិងមិនមានការឈឺចាប់ មិនមានអ្វីគួរអោយបារម្ភទេ ប៉ុន្តែក្នុងករណីខ្លះដែលសមានពណ៌ខុសពីធម្មតាដូចជាពណ៌លឿងឬបៃតងនោះជាសញ្ញាបញ្ជាក់ប្រាប់ថាអ្នកអាចនិងកំពុងមានជំងឺឆ្លងផ្សេងៗហើយភាគច្រើនស្ត្រីអាចនិងមានអាការៈបន្ថែមដូចជា៖

  • មានការឈឺចាប់ ឬក្រហាយនៅបរិវេណទ្វារមាស
  • មានអាការៈរមាស់ ឬ សង្គៀល
  • មានក្លិនឆ្អាប
  • មានអាការៈហើម ឬពណ៌ក្រហមនៅបរិវេណជំវិញទ្វារមាស

ចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះដែលសង្ស័យថាមានជំងឺកាមរោគស្ត្រីដែលមានជំងឺកាមរោគត្រូវរូតរះធ្វើការព្យាបាលអោយបានទាន់ពេលវេលាព្រោះវាអាចបណ្តាលអោយមានផលវិបាកជាច្រើនទៅថ្ងៃក្រោយដូចជាមិនអាចមានកូន ប្រឈមនិងហានិភ័យកូនក្រៅស្បូន ប្រឈមនិងហានិភ័យរលូតកូន និងសុកពាំងមាត់ស្បូនជាដើម…។ល។

 

Related post