ជាធម្មតាការធ្វើតេស្តទឹកនោមដើម្បីបញ្ជាក់ផ្ទៃពោះគឺមានសុខក្រិតភាពខ្ពស់ដែលស្ត្រីស្ទើរតែគ្រប់រូបអាចទទួលយកបានមិនតែប៉ុណ្ណោះទេវាថែមទាំងមានភាពងាយស្រួលនិងសន្សំសំចៃថវិការបានច្រើនទៀតផង ការអ្វើតេស្តទឹកនោមមើលផ្ទៃពោះគឺមានសុវត្ថិភាពប៉ុន្តែការធ្វើតេស្តនេះអាចត្រឹមតែបញ្ជាក់ថាស្ត្រីកំពុងមានផ្ទៃពោះឬអត់តែប៉ុណ្ណោះមិនបានបញ្ជាក់អ្វីបានច្រើននិងច្បាស់លាស់ដូចជាការឆ្លុះអេកូរនោះទេ “ទារកស្ថិតនៅក្នុងស្បូនឬដៃស្បូន ទារកមានអវៈយវៈគ្រប់គ្រាន់ឬមិនប្រក្រតី…។ល។
ដោយឡែកនៅក្នុងថ្ងៃនេះយើងខ្ញុំចង់លើកយកប្រធានបទមួយដែលមានស្ត្រីមួយចំនួនឧស្សាហ៍សាកសួរគឺ “ម៉េចបានជាខ្ញុំធ្វើតេស្តទឹកនោមថ្ងៃដំបូងឃើញពីឆ្នូតហើយក្រោយមកទៅពិនិត្យអេកូបែរជាអត់មានផ្ទៃពោះទៅវិញ?”
ជាដំបូងយើងត្រូវស្វែងយល់អំពីសកម្មភាពរបស់ប្រដាប់តេស្តទឹកនោមក្នុងការបង្ហាញពីការមានឬមិនមានផ្ទៃពោះជាមុនដើម្បីអោយបងប្អូនងាយយល់។ ប្រដាប់តេស្តទឹកនោមមើលផ្ទៃពោះស្ទើតែទាំងអស់មានផ្ទុកនូវសមាសធាតុគីមីមួយចំនួនដែលមានប្រតិកម្មជាមួយនិងអ័រម៉ូន hCG “hCG គឺជាប្រភេទអរ័ម៉ូនដែលផលិតនៅក្នុងខ្លួនរបស់ស្ត្រីនៅក្នុងពេលដែលមានការបង្កកំណើតហើយអរ័ម៉ូនប្រភេទនេះមានកំរិតខ្ពស់នៅក្នុងត្រីមាសដំបូង តាមរយៈការកើនឡើងរបស់អ័រម៉ូនhCGនេះទើបធ្វើអោយប្រដាប់តេស្តទឹកនោមមានពីឆ្នូតក្នុងករណីស្ត្រីមានផ្ទៃពោះនិងមួយឆ្នូតចំពោះស្ត្រីដែលមិនមានផ្ទៃពោះ។
ទាក់ទងទៅនិងចំងល់ខាងលើ វាអាចបណ្តាលមកពីកត្តាជាច្រើនដែលនាំអោយស្ត្រីធ្វើតេស្តទឹកនោមថ្ងៃដំបូងឃើញពីឆ្នូតហើយក្រោយមកទៅពិនិត្យអេកូបែរជាអត់មានផ្ទៃពោះទៅវិញហើយកត្តាចំបងដែលស្ត្រីឧស្សាហ៍ជួបប្រទះមានដូចជា៖
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់