ស្ត្រីក្រោយពេលបាត់រដូវត្រូវធ្វើការឆ្លុះអេកូនៅពេលណាល្អ…

ការធ្វើតេស្តទឹកនោមក្រោយពេលបាត់រដូវដើម្បីបញ្ជាក់អំពីការមានឬមិនមានផ្ទៃពោះគួរត្រូវបានអនុវត្តដោយស្ត្រីខ្លួនឯងក្រោយពេលបាត់រដូវដោយមិនចាំបាច់រង់ចាំធ្វើការការណាត់ជួបឬណែនាំឬជំនួយណាមួយគ្រូពេទ្យជំនាញនោះទេ។ជាទូទៅការធ្វើតេស្តទឹកនោមបញ្ញាក់អំពីផ្ទៃពោះគឺមានភាពងាយស្រួលមានសុវត្ថិភាពនិងសន្សំសំចៃថវិការទៀតផង

តើការធ្វើតេស្តទឹកនោមតែមួយមុខគ្រប់គ្រាន់ហើយឬ..?វាគឺជាសំនួរដែលស្ត្រីភាគច្រើនមានចំងល់

ការធ្វើតេស្តទឹកនោមតែមួយមុខមិនគ្រប់គ្រាន់ទេក្នុងការតាមដានអំពីការវិវឌ្ឈន៍របស់ទារកនៅក្នុងផ្ទៃនិងបង្កាហានិភ័យផ្សេងៗដែលអាចប្រឈមនៅក្នុងអំឡុងពេលមានផ្ទៃពោះនិងសំរាល។ការធ្វើតេស្តទឹកនោមអាចត្រឹមបញ្ជាក់ថាស្ត្រីខ្លួនឯងកំពុងមានផ្ទៃពោះឬគ្មានផ្ទៃពោះតែប៉ុណ្ណោះប៉ុន្តែមិនអាចបញ្ជាក់នូវអ្វីដែលនិងវិវឌ្ឈន៍នៅក្នុងអំឡុងពេលមានផ្ទៃពោះដែលស្ត្រីជាម្តាយក៍ដូចជាទារកនៅក្នុងផ្ទៃត្រូវប្រឈមនោះទេ

 

ហេតុអ្វីបានជាស្ត្រីគ្រប់រូបតែងតែតំរូវអោយធ្វើការឆ្លុះអេកូរក្រោយពេលដឹងថាមានផ្ទៃពោះភ្លាម..?បច្ចុប្បន្ននេះមិនទាន់មានបច្ចេកវិទ្យាណាមួយដែលអាចជំនួសការឆ្លុះអេកូរបានទេនៅក្នុងដំណើការនៃការតាមដាននិងការពារហានិភ័យចំពោះសុខភាពម្តាយនិងទារកនៅក្នុងផ្ទៃចាប់ពីថ្ងៃដំបូងរហូតដល់ក្រោយសំរាល។ការឆ្លុះអេកូរនៅក្នុងអំឡុងពេលមានផ្ទៃពោះអាចជួយអោយគ្រូពេទ្យជំនាញអាចព្យាករណ៍អំពីស្ថានភាពសុខភាពរបស់ទារកបានយ៉ាងច្រើនដូចជា៖

  • ទីតាំងរបស់ទារកនៅក្នុងផ្ទៃ “នៅក្នុងស្បូនឬក្រៅស្បូន”
  • ចំនួនរបស់ទារកនៅក្នុងផ្ទៃ “មួយឬច្រើនជាងមួយ”
  • ភេទរបស់ទារក “ស្រីឬប្រុស”
  • ការលូតលាស់របស់ទារកត្រឹមត្រូវតាមបទដ្ឋានឬទេ
  • សរីរាង្គរបស់ទារកមានភាពប្រក្រតីឬមិនប្រក្រតី

  • ទីតាំងរបស់សុក “ពាំងមាត់ស្បូនឬធម្មតា”
  • ទំរង់របស់ទារកនៅក្នុងផ្ទៃ “ធម្មតាឬបញ្ច្រាស់”
  • ទឹកភ្លោះគ្រប់គ្រាន់ឬទេ “លើសទឹកភ្លោះឬខ្វះទឹកភ្លោះ”
  • ចង្វាក់បេះដូងរបស់ទារកល្អឬមិនល្អ…។ល។

តើស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរធ្វើការឆ្លុះអេកូរប៉ុន្មានដងត្រឹមត្រូវ…?យោងទៅលើការណែនាំដែលបានផ្សាយចញនៅក្នុងទំព័ររបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេគង្គបានបញ្ជាក់ថា “ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន 5ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូសាស្ត្រឲ្យបាន 5ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ”

លើកទី1៖នៅពេលបាត់រដូវ

  • តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
  • ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

លើកទី2៖សប្តាហ៍ទី12ទៅសប្តាហ៍ទី15

  • តើកូនតែមួយ ឬភ្លោះភ្លោះ
  • ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
  • វាស់កម្រាស់កញ្ចឹងកកូន
  • ភាពមិនប្រក្រតីរបស់ទារក
  • សន្ទះទ្រូងចំហ

  • ពោះវៀន “នៅក្រៅឬក្នុងពោះ”
  • ទារកអត់លលាដ៏ក្បាល
  • តើជាកូនពង “កូនដែលមិនមានរូបរាងជាទារកឬកូនធម្មតា”
  • កំណត់ភេទកូន ស្រី ឬ ប្រុស

លើកទី3៖សប្តាហ៍ទី23ទៅសប្តាហ៍ទី25ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិតនូវគ្រប់សរីរាង្គរបស់ទារក:

  • ខួរក្បាល “មានទឹកក្នុងខួរក្បាល”
  • មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត “មាត់ឆែប”
  • បេះដូង “បេះដូងប្រហោង”
  • សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម “ពេញលក្ខណៈ”

  • ឆ្អឹងខ្នងនិងសន្ទះទ្រូង
  • អវយវៈ “ប្រក្រតីឬទេ”

លើកទី4៖សប្តាហ៍ទី33ទៅសប្តាហ៍ទី35

  • ការលូតលាស់ និងសុខភាពទារក
  • ទម្រង់ និងទម្ងន់កូន
  • ទីតាំងរបស់សុក
  • បរិមាណទឹកភ្លោះ
  • បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

លើកទី5៖ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល

  • តាមដានសុខភាពកូន “កូនខ្សោយឬធម្មតា”
  • តាមដានទឹកភ្លោះ “អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក”

ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យេជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌ “Fertina” អោយបានទៀងទាត់

Related post