ជៀសវាងសកម្មភាពទាំងនេះបើចង់អោយទារកមានសុវត្ថិភាពនិងសុខភាពល្អ

វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការថែរទាំទារកនៅតូចជាពិសេសចំពោះស្ត្រីកូនដំបូងដែលមិនធ្លាប់មានបទពិសោធន៍ថែរក្សាបុត្រពីមុន….តាមរយៈសកម្មភាពប្រចាំថ្ងៃដែលដែលអ្នកមិនបានចាប់អារម្មណ៍គឺសុទ្ធតែអាចប៉ះពាល់និងបង្កហានិភយ័ចំពោះទារកគ្រប់ពេលវេលាប្រសិនជាអ្នកមិនប្រុងប្រយត្ន័។

  • ត្បាលត្រចៀក៖គឺជាសកម្មភាពដែលមិនគួរធ្វើទាល់តែសោះសំរាប់ទារកព្រោះវាងាយនិងបណ្តាលអោយប៉ះពាល់ដល់ក្រដាស់ត្រចៀកទារកនៅផ្នែកខាងក្នុង

 

  • ខ្នើយកើយតុក្កតាមានរោម៖ដោយសារក្តីស្រលាញ់មាតាបិតាភាគច្រើនព្យាយាមប្រើប្រាស់សម្ភារៈដែលមានពណ៌និងរូបរាងស្រស់ស្អាតប៉ុន្តែចូរកុំភ្លេចថាសម្ភារៈទាំងនោះមួយចំនួនមិនសមស្របសំរាប់ទារកតូចៗនោះទេព្រោះវាបង្កើនហានិភ័យផ្សេងចំពោះសុខភាពរបស់ទារកទៅវិញទេ “ព្យាយាមប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់និងទទួលស្គាល់សំរាប់ទារក”

 

  • ការប្រើប្រាស់ឱសថព្យាបាលដោយគ្មានការណែនាំពីគ្រូពេទ្យ៖ជាពិសេសចំពោះទារកដែលមានអាការៈក្អកឬផ្តាសាយតែម្តងព្រោះ​“ជាប្រភេទជំងឺដែលឧស្សាហ៍កើតមានលើទារកតូចៗ”។

 

  • ផលិតផលការពារកំដៅថ្ងៃ៖មិនមែនចំពោះអ្នកម្តាយគ្រប់រូបនោះទេប៉ុន្តែក៍មានម្តាយមួយចំនួនដែលឧស្សាហ៍ធ្វើដំណើរទៅខាងក្រៅឬមានភារកិច្ចត្រូវបំពេញនៅខាងក្រៅហើយបារម្ភអំពីស្បែករបស់កូនដោយព្យាយាមប្រើប្រាស់ក្រេមការពារកំដៅថ្ងៃដែលនេះគឺជាទង្វើមួយដែលអាចបណ្តលអោយទារកងាយនិងទទួលអាល្លែស៊ីស្បែកទៅវិញទេ

 

  • ដាក់ទារកអោយដេកយូរនៅក្នុងកៅអីសុវត្ថិភាព៖ចំពោះការធ្វើដំណើរផ្លូវឆ្ងាយដោយរថយន្តការដាក់ទារកនៅក្នុងកៅអីសុវត្ថិភាពគឺជាការចាំបាច់ក្នុងការរក្សាសុវត្ថិភាពនិងកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងដោយចៃដន្យប៉ុន្តែមិនគួរដាក់ទារកអោយដេកយូរនៅក្នុងកៅអីសុវត្ថិភាពទេព្រោះវាងាយនិងធ្វើអោយប៉ះពាល់ដល់ឆ្អឹងខ្នងរបស់ទារក “ឧស្សាហ៍ឈប់សំរាកនិងលេងជាមួយទារកអោយបានញឹកញាប់”
  • សត្វចិញ្ចឹម៖សំរាប់ប្រទេសរបស់យើងភាគច្រើនមានទំលាប់ខុសពីបរទេសដោយប្រជាជនភាគច្រើនមិនអោយសត្វចិញ្ចឹមចូលមកក្បែរឬលេងជាមួយនិងទារកនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយសត្វចិញ្ចឹមក៍នៅតែអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពរបស់ទារកប្រសិនជាសត្វចិញ្ចឹមទាំងនោះមិនត្រូវបានមើលថែរនិងសំអាតបានល្អទេនោះ

 

  • ឧស្សាហ៍ដាក់កូនតូចអោយឈរ៖អ្នកអាចនិងគិតថាទារករបស់អ្នកមានភាពរឹងមាំឆាប់រហ័សជាងទារកដ៍ទៃប៉ុន្តែនេះគឺជាទង្វើរមិនត្រឹមត្រូវទេព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ជើងរបស់ទារកដែលមិនទាន់មានភាពរឹងមាំសំរាប់ទ្ររទំងន់ “វៀចឬកែក”

 

  • លេងជាមួយទារកខ្លាំងៗ៖ជាមួយនិងភាពគួរអោយស្រលាញ់ទារកអាចនិងត្រូវបានញីញក់ឬប្រលែងលេងដោយឪពុកម្តាយឬញាតិមិត្តបងប្អូនជាញឹកញាប់ហើយមានពេលខ្លះការប្រលែងលេងធ្ងន់ដៃអាចនិងបណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងការលូតលាស់របស់ទារកទៅថ្ងៃអនាគតទៀតផងដូចជាលើកទារកខ្ពស់ ឬក្រឡុកទារកជាដើម

ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភអោយបានទៀងទាត់

Related post