ស្បូនគឺជាសរីរាង្គដ៍សំខាន់និងតែមួយគត់ក្នុងការរក្សាទ្រទ្រង់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃចំពោះស្ត្រីដែលមានវិបត្តិស្បូន“ស្បូនមានសុខភាពខ្សោយ មានទំរង់មិនប្រក្រតីឬធ្លាប់មានរបួស”គឺអាចបណ្តាលអោយស្ត្រីមិនអាចមានកូនឬមានកូនប៉ុន្តែមិននៅ។ហេតុដូចនេះហើយការថែរក្សាសុខភាពស្បូនពិតជាមានសារៈសំខាន់ទាំងចំពោះស្ត្រីខ្លួនឯងផងនិងចំពោះសុភមង្គលពេញលេញរបស់ក្រុមគ្រួសារផងដូចគ្នា។
តាមធម្មជាតិចំពោះស្ត្រីក្រោយពេលសម្រាលរួចសរីរាង្គស្បូនរបស់ស្ត្រីមួយចំនួនមានទំហំប្រហែលប៉ុននិងផ្លែក្រូចថ្លុងតងបន្តិចៗ។ដោយឡែកការរួមតូចបន្តិចម្តងៗរបស់សរីរាង្គស្បូនរបស់ស្ត្រីមិនដូចគ្នាទាំងអស់នោះទេដោយមានស្ត្រីខ្លះត្រឡប់មកក្នុងសភាពធម្មតាឆាប់រហ័យនិងស្ត្រីមួយចំនួនទៀតមានសភាពយឺតយ៉ាវ“រួមតូចបន្តិចម្តងៗ”ក្រោយពេលសំរាលរួចដែលជាធម្មតាស្បូនរបស់ស្ត្រីមានទំហំប៉ុននិងផ្លែសារីនៅក្នុងសប្តាហ៍ទី៦ក្រោយសម្រាល។
ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយសម្រួលការឈឺចាប់ចំពោះស្ត្រីមួយចំនួនដែលមានការឈឺចាប់ដោយសាការកន្ត្រាក់របស់ស្បូនជាពិសេសនៅក្នុងពេលបំបៅដោះទារកតែម្តង៖
ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាសុខភាព “Fertina”អោយបានទៀងទាត់