ជាធម្មតាស្ត្រីភាគច្រើនក្រោយសំរាលអាចត្រលប់ទៅបំពេញការងាររបស់ពួកគេបានជាធម្មតាបន្ទាប់ពីទារកមានអាយុ៦សប្តាហ៍ទៅ១២សប្តាហ៍“អ្នកគួរធ្វើការតាមដានជាមួយគ្រូពេទ្យជំនាញអំពីស្ថានភាពសុខភាពរបស់អ្នកមុនពេលសម្រេចចិត្តត្រឡប់ទៅបំពេញការងារ”ប៉ុន្តែមានស្ត្រីមួយចំនួនត្រូវការពេលវេលាសំរាកអោយបានច្រើនជាងនេះអាស្រ័យទៅតាមស្ថានភាពសុខភាពជាក់ស្តែង។ដោយឡែកចំពោះសកម្មភាពប្រចាំថ្ងៃនៅក្នុងផ្ទះអ្នកគួរព្យាយាមបន្តតាមដែលអាចធ្វើទៅបានព្រោះមានជួយអោយរាងកាយនិងមុខរបួសរបស់អ្នកឆាប់សះស្បើយនិងរឹងមាំ។
ក្នុងពេលបំពេញការងារស្ត្រីគួរជៀសវាងនូវប្រភេទការងារមួយចំនួនដែលអាចបណ្តាលអោយប៉ះពាល់ចំពោះសុខភាពដូចជាការងារដែលត្រូវប្រើកំលាំងខ្លាំង ការងារដែលប្រឈមជាមួយនិងសារធាតុគីមីគ្រោះថ្នាក់ ការងារដែលស្ថិតនៅក្នុងបរិស្ថានប្រឈមនិងគ្រោះថ្នាក់ ឬការងារដែលពាក់ពន្ធ័និងជំងឺឆ្លងជាដើម។
ខាងក្រោមនេះគឺជាសញ្ញាដែលអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ក្នុងពេលដែលអ្នកត្រឡប់ទៅបំពេញការងារ៖
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះឬក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាសុខភាព“Fertina”អោយបានទៀងទាត់