កុំចេះតែចង់តាមចិត្តនឹកឃើញ៖ក្រោយសំរាលហើយត្រូវចាំយូរប៉ុណ្ណាទើបអាច…

ជាធម្មតាស្ត្រីក្រោយពេលសម្រាលរួចគួរតែព្យាយាមសំរាកមួយរយៈរហូតទាល់តែគាត់មានអារម្មណ៍ថាសុខភាពរបស់គាត់មានលក្ខណរឹងមាំគ្រប់គ្រាន់និងមុខរបួសដែលបណ្តាលមកពីការសម្រាលបានសះស្បើយត្រឹមត្រូវមុននិងបន្តសកម្មភាពរួមភេទ។ស្របទៅតាមបទពិសោធន៍និងការណែនាំរបស់គ្រូពេទ្យជំនាញស្ត្រីអាចនិងបន្តសកម្មភាពផ្លូវភេទបានបន្ទាប់ពីរយៈពេលយ៉ាងតិចបំផុត៦សប្តាហ៍ទៅ១២សប្តាហ៍ក្រោយពេលសម្រាលឬអាចនិងយូរជាងនេះអាស្រ័យទៅនិងស្ថានភាពសុខភាពនិងមុខរបួសជាក់ស្តែងរបស់ស្ត្រីក្រោយសម្រាល។

ម៉េចក៍ការរួមដំណេកដំបូងភាគច្រើនអាចបណ្តាលអោយមានការឈឺចាប់

បំរ៉ែបំរួលរបស់អរ័ម៉ូនក្រោយពេលសម្រាលអាចនិងបណ្តាលអោយប្រដាប់បន្តពូជរបស់ស្ត្រីមានលក្ខណៈមិនអំណោយផល ចំពោះការរួមភេទជាលើកដំបូងដូចជាស្ងួតទ្វារមាស និងមិនមានចំណង់ជាដើមដែលជាមូលហេតុបណ្តាលអោយការរួមភេទដំបូងក្រោយសម្រាល អាចនិងមានការឈឺចាប់។

តើគួរធ្វើយ៉ាងណាដើម្បីជួយសំរួលការរួមដំណេកដំបូងក្រោយសម្រាល

  • ប្រើប្រាស់ឱសថបន្ថយការឈឺចាប់ក្នុងករណីអ្នកមានការឈឺចាប់ខ្លាំង

  • ប្រើប្រាស់ប្រេងរំអិលជំនួយ
  • ប្រើការរួមភេទដោយដៃជំនួសប្រដាប់បន្តពូជ
  • រកពេលវេលាដែលសមរម្យដែលអ្នកមិនមានអារម្មណ៍ថាអស់កំលាំង
  • ចាប់ផ្តើមសកម្មភាពរួមភេទដោយថ្នមៗនិងសន្សឹមៗ

តើការរួមដំណេកដោយមិនការពារក្រោយពេលសម្រាលអាចមានផ្ទៃពោះសារជាថ្មីឬទេ

ក្រោយពេលសម្រាល គួរតែជ្រើសរើសមធ្យាបាយពន្យារកំណើតណាមួយដែលសាកសមក្នុងការការពារ ការមានផ្ទៃពោះជាលើកទីពី។ ចំពោះស្ត្រីដែលធ្វើការបំបៅដោះ អត្រាមានផ្ទៃពោះនៅតែមានគ្រាន់តែមានចំនួនតិចតួចជាងស្ត្រីដែលមិនបំបៅដោះក្រោយសម្រាល ។

«ក្នុងចំំណោមស្ត្រីបំបៅដោះចំនួន១០០នាក់អាចនិងមានស្ត្រីចំនួន២នាក់ ប្រឈមនិងការមានផ្ទៃពោះសារជាថ្មីក្នុងករណីរួមភេទដោយមិនបានការពារ។ ដោយឡែកចំពោះស្ត្រីដែលមិនមានបំបៅដោះក្រោយសម្រាល គឺប្រឈមជាមួយនិងហានិភ័យមានផ្ទៃពោះសារជាថ្មីខ្ពស់ដូចជាស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជធម្មតា ឬអាចនិងប្រឈមជាមួយការមានផ្ទៃពោះខ្ពស់ជាងស្ត្រីធម្មតាផង។

 

ស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសំរាលគួរគាប្បីធ្វើការពិនិត្យតាមដានពិគ្រោះជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាសុខភាពFertina”អោយបានទៀងទាត់

Related post