ការចំលងមេរោគតាមរយៈក្រដាស់ប្រាក់ដែលមានផ្ទុកមេរោគគឺជាក្តីបារម្ភថ្មី

យោងទៅតាមប្រភពពត័មានដែលចេញផ្សាយដោយ CNBC “https://www.cnbc.com/2020/02/17/coronavirus-china-disinfects-cash-in-a-bid-to-stop-virus-spreading.html” ដែលបានចេញផ្សាយនៅថ្ងៃចន្ទ័ ទី១៧ ខែកុម្ភៈឆ្នាំ ២០២០ ប្រទេសចិនបានព្យាយាមធ្វើការសំអាតមេរោគនៅលើក្រដាស់ប្រាក់ដើម្បីកាត់​បន្ថយហានិភ័យនៃការចំលងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយនិងក្រដាសប្រាក់ដែលមានមេរោគទាំងនោះ។ សារពត័មានដដែលនេះក៍បានបញ្ជាក់ផងដែរអំពីសម្តីរបស់រដ្ឋាភិបាលចិននៅក្នុងសន្និសិទសារពត័មានកាលពីថ្ងៃសៅរ៍ដោយអនុញ្ញាតិអោយធ្វើចរាចណ៍ក្រដាសប្រាក់ទាំងឡាយណាដែលបានធ្វើការសំលាប់មេរោគរួចហើយប៉ុណ្ណោះ។

វិធានការនេះត្រូវបានធ្វើឡើងដោយធនាគារបស់ប្រទេសចិនដើម្បីចូលរួមក្នុងការកាត់បន្ថយការចំលងមេរោគដែលបានសំលាប់ប្រជាជនរហូតដល់ ១៧៧០នាក់នៅក្នុងប្រទេស។ ការសំអាតសំលាប់មេរោគនៅលើក្រដាសប្រាក់ត្រូវបានផ្តោតជាពិសេសចំពោះក្រដាសប្រាក់ដែលចរាចណ៍នៅលើទីផ្សានិងកន្លែងដែលមានហានិភ័យខ្ពស់ក្នុងការចំលងមេរោគដូចជានៅតាមមន្ទីពេទ្យជាដើម។

Related post