ការកំរើករបស់ទារកបង្ហាញថាទារកមានសុខភាពល្អ
ម្តាយភាគច្រើនទទួលអារម្មណ៍ថាទារកនៅក្នុងផ្ទៃចាប់ផ្តើមកំរើកនៅក្នុងសប្តាហ៍ទី១៦ទៅសប្តាហ៍ទី២៤ការកំរើករបស់ទារកនៅក្នុងផ្ទៃស្តែងចេញមកតាមរយៈ ទារកធាក់ឬរមួលខ្លួនហើយសកម្មភាពកំរើកទាំងនោះមានការផ្លាស់ប្តូទៅតាមពេល វេលានិងការលូតលាស់របស់ទារក។
តើទារកកំរើកញឹកញាប់ប៉ុណ្ណា?
មិនមែនជាការពិតទេដែលថាទារកកាន់តែលូតលាស់ កំរើកកាន់តែតិចទៅៗ
អ្នកម្តាយគួរតែទទួលអារម្មណ៍ថាទារករបស់អ្នកកាន់តែលូតលាស់កំរើកកាន់តែញឹកញាប់”សូមព្យាយាមចំណាំនិងសំគាល់ការកំរើករបស់ទារកនៅក្នុងផ្ទៃរបស់អ្នក”ប្រសិនជាអ្នកមានការបារម្ភអំពីសុខភាពរបស់ទារកដែលនៅក្នុងផ្ទៃរបស់អ្នកដែលមានការកំរើកតិចតួចសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកប្រសិនជាទារករបស់អ្នកមានការកំរើកកាន់តែតិចទៅៗឬក៍មិនកំរើកសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នក
តើហេតុអ្វីបានជាការកំរើករបស់ទារកនៅក្នុងផ្ទៃមានសារៈសំខាន់?
ចំនួនកំរើករបស់ទារកកាន់តែតិចទៅៗនិងកាន់តែខ្សោយទៅអាចជាសញ្ញាបង្ហាញអំពីហានិភ័យផ្សេងៗដែលទាក់ទងទៅនិងសុខភាពរបស់ទារកនៅក្នុងផ្ទៃដែលកំពុងលូត
ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យពិគ្រោះតាមដានជាមួយគ្រូពេទ្យជំនាញនិងទទួលទានអាហារូបត្ថម្ភរក្សាគភ៌អោយបានទៀងទាត់