តើខ្ញុំគួរជ្រើសរើសវិធីពន្យាកំណើត មួយណាល្អ?

ថ្នាំចាក់ពន្យាកំណើត
- មានប្រសិទ្ធភាពការពារកំណើតបានរហូតដល់៩៩% (ស្ត្រី១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ)ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ និង ៩៤%ក្នុងករណីប្រើប្រាស់ជាធម្មតាប្រចាំថ្ងៃ(ស្ត្រី៦នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ)
- មានប្រសិទ្ធភាពការពារកំណើតក្នុងរយៈពេលពី ៨សប្តាហ៍ទៅ១២សប្តាហ៍អាស្រ័យទៅតាមប្រភេទរបស់ថ្នាំចាក់។ ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ និងការធ្លាក់ឈាមរដូវច្រើន
កងដាក់ដៃពន្យាកំណើត
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ)
- មានប្រសិទ្ធភាពការពារកំណើតក្នុងរយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំអាស្រ័យទៅតាមប្រភេទរបស់កង។ មានលក្ខណៈខុសពីថ្នាំចាក់ដោយអ្នកអាចសម្រេចចិត្តបញ្ឈប់ការពន្យាកំណើតបានតាមរយៈដកកងចេញមកវិញ។ ជាធម្មតារដូវនិងការមានផ្ទៃពោះនិងវិវឌ្ឈន៍មកជាធម្មតាក្រោយពេលបញ្ឈប់
កងអ័រម៉ូនដាក់ក្នុងស្បូនពន្យាកំណើត
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ)
- មានប្រសិទ្ធភាពការពារកំណើតក្នុងរយៈពេលពី ៣ឆ្នាំទៅ៥ឆ្នាំអាស្រ័យទៅតាមប្រភេទរបស់កង។ មានលក្ខណៈខុសពីថ្នាំចាក់ដោយអ្នកអាចសម្រេចចិត្តបញ្ឈប់ការពន្យាកំណើតបានតាមរយៈដកកងចេញមកវិញ។ អាចបណ្តាលអោយរដូវស្ត្រីមកតិចជាងមុននិងមានរយៈពេលខ្លីជាងមុន។ រដូវនិងការមានផ្ទៃពោះវិវឌ្ឈន៍មកធម្មតាក្រោយពេលដកកងចេញ

កងដាក់ក្នុងស្បូនគ្មានជាតិអ័រម៉ូនពន្យាកំណើត
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ)
- មានប្រសិទ្ធភាពការពារកំណើតភ្លាមក្រោយពេលដាក់ និងអាចការពារកំណើតក្នុងរយៈពេលពី ៥ឆ្នាំទៅ១០ឆ្នាំអាស្រ័យទៅតាមប្រភេទរបស់កង។ មានលក្ខណៈខុសពីថ្នាំចាក់ដោយអ្នកអាចសម្រេចចិត្តបញ្ឈប់ការពន្យាកំណើតបានតាមរយៈដកកងចេញមកវិញ។ អាចបណ្តាលអោយរដូវស្ត្រីមកតិចជាងមុននិងមានរយៈពេលខ្លីជាងមុន។ រដូវនិងការមានផ្ទៃពោះវិវឌ្ឈន៍មកធម្មតាក្រោយពេលដកកងចេញ
ការចងដៃស្បូនពន្យាកំណើត
- អត្រាមានផ្ទៃពោះប្រហែល១នាក់ក្នុងចំណោម ២០០នាក់។ ការចងដៃស្បូនគឺជាវិធីពន្យាកំណើតនិរន្តដែលមិនអាចត្រលប់វិញបានទេក្នុងករណីស្ត្រីចង់បានកូនបន្ត។ វិធីនេះសមស្របចំពោះស្ត្រីដែលមិនចង់មានកូនជារៀងរហូត
- ក្រោយពេលចងដៃស្បូន ស្ត្រីនិងមិនអាចមានផ្ទៃពោះជារៀងរហូត។ ការចងដៃស្បូនមិនធ្វើអោយមានផលរំខានចំពោះការមករដូវទេ
ការចងបំពង់មេជីវិតឈ្មោលពន្យាកំណើត
- អត្រាបរាជ័យប្រហែល ១នាក់ក្នុងចំណោម ២០០០នាក់។ នេះគឺជាវិធីពន្យាកំណើតនិរន្តដែលមិនអាចនិងមានឡើងវិញទេ
- ក្រោយពេលចងបំពង់បង្ហូមេជីវិត បុរសនិងមិនអាចមានកូនជារៀងរហូត។ ចូរស្វែងរកវិធីពន្យាកំណើតផ្សេងប្រសិនជាអ្នកមិនទាន់មានភាពច្បាស់លាស់

កងពន្យាកំណើតមាត់ស្បូនពន្យាកំណើត
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ) ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះការប្រើប្រាស់ធម្មតាមានប្រសិទ្ធភាពប្រហែល៩១% ជាទូទៅមានស្ត្រីប្រហែលជា៩នាក់ក្នុងចំនោម ១០០នាក់មានផ្ទៃពោះក្នុងមួយឆ្នាំ
- មិនមានប្រសិទ្ធភាពប្រសិនជាអ្នកមានអាការៈចង្អោរ ឬរាគក្រោយពេលប្រើ។ ជួយអោយរដូវបកទៀងទាត់ និងកាត់បន្ថយការឈឺចាប់។ ងាយស្រួលក្នុងការដាក់និងដក។ ជួយព្យាបាលមុនចំពោះស្ត្រីមួយចំនួន

បន្ទះបិទពន្យាកំណើតពន្យាកំណើត

ថ្នាំគ្រាប់ពន្យាកំណើត (អ័រម៉ូន២មុខ)
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ) ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះការប្រើប្រាស់ធម្មតាមានប្រសិទ្ធភាពប្រហែល៩១% ជាទូទៅមានស្ត្រីប្រហែលជា៩នាក់ក្នុងចំនោម ១០០នាក់មានផ្ទៃពោះក្នុងមួយឆ្នាំ
- ជាទូទៅជួអោយរដូវមកទៀងទាត់។ កាត់បន្ថយហានិភ័យមហារីកកន្សោមពង មហារីកស្បូន និងមហារីកពោះវៀន។ សមស្របសំរាប់ស្ត្រីសុខភាពល្អនិងមិនជក់បារី។ អាចប្រើប្រាស់បានរហូតដល់អាយុ៥០ឆ្នាំ។ អាចមានផ្ទៃពោះធម្មតាក្រោយពេលបញ្ឈប់ការប្រើប្រាស់
ថ្នាំគ្រាប់ពន្យាកំណើត (អ័រម៉ូន១មុខ)
- មានប្រសិទ្ធភាពការពារកំណើតលើសពី៩៩% (ស្ត្រីតិចជាង១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ) ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះការប្រើប្រាស់ធម្មតាមានប្រសិទ្ធភាពប្រហែល៩១% ជាទូទៅមានស្ត្រីប្រហែលជា៩នាក់ក្នុងចំនោម ១០០នាក់មានផ្ទៃពោះក្នុងមួយឆ្នាំ
- អាចប្រើបានចំពោះក្រុមស្ត្រីដែលមិនអាចប្រើប្រាស់អ័រម៉ូនអ៊ឺស្ត្រូជេនបាន។ អាចប្រើបានចំពោះក្រុមស្ត្រីដែលមានអាយុលើសពី៣៥ឆ្នាំនិងជក់បារី។ ជួយកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ
ស្រោមអនាម័យសំរាប់បុរស
- មានប្រសិទ្ធភាពការពារកំណើត៩៨% (ស្ត្រីចំនួន២នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ) ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះការប្រើប្រាស់ធម្មតាមានប្រសិទ្ធភាពប្រហែល៨២% ជាទូទៅមានស្ត្រីប្រហែលជា១៨នាក់ក្នុងចំនោម ១០០នាក់មានផ្ទៃពោះក្នុងមួយឆ្នាំ
- ការពារការមានផ្ទៃពោះ និងការចំលងជំងឺកាមរោគផ្សេងៗ។ មិនមានផលរំខាននិងមិនប៉ះពាល់ដល់សុខភាពមេជីវិតរបស់បុរស

វិធីពន្យាកំណើតតាមធម្មជាតិ
- មានប្រសិទ្ធភាពការពារកំណើត៩៩% (ស្ត្រីចំនួន១នាក់ក្នុងចំណោមស្ត្រី១០០នាក់អាចមានផ្ទៃពោះ) ក្នុងករណីប្រើប្រាស់បានត្រឹមត្រូវ។ ចំពោះការប្រើប្រាស់ធម្មតាមានប្រសិទ្ធភាពប្រហែល៧៦%ជាទូទៅមានស្ត្រីប្រហែលជា២៤នាក់ក្នុងចំនោម ១០០នាក់មានផ្ទៃពោះក្នុងមួយឆ្នាំ
- គ្មានផលរំខាន។ ធ្វើអោយអ្នកកត់សំគាល់ចំពោះវដ្តបានល្អជាងមុន។
ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នកឬ គ្លីនិកសំរាកព្យាបាលនិងសម្ភពលុច្សមានទីតាំងនៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦ ៩៤១ ៧៥៨