ការទទួលទានបន្លែនិងផ្លែឈើត្រូវបានគេទទួលស្គាល់ថា មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព យ៉ាងណាមិញប្រភេទផ្លែឈើមួយចំនួនត្រូវបានហាមឃាត់ ដោយអ្នកជំនាញព្រោះវាមានផ្ទុកនូវសារជាតិមួយចំនួនដែលអាចបណ្តាលអោយ ស្ត្រីប្រឈមជាមួយនិងការរលូតយ៉ាងងាយដោយមិនដឹងខ្លួន ចំពោះស្ត្រីដែលធ្លាប់ធ្វើតេស្តឃើញថាមានផ្ទៃពោះ រួចហើយ បែរជាមករដូវទៅវិញនោះដាច់ខាតត្រូវជៀសវាងផ្លែឈើទាំងនេះ
ល្ហុងគឺជាប្រភេទផ្លែឈើម្យ៉ាងដែលសំបូរនៅក្នុងប្រទេសយើង វាមានតំលៃសមរម្យនិងមានរស់ជាតិឆ្ងាញ់ជាពិសេសវាអាចជួយបន្ទន់លាមកនិងបន្ទោរបង់បានស្រួល ប៉ុន្តែនៅក្នុងផ្លែល្ហុងមានផ្ទុកនូវសារជាតិម្យ៉ាងឈ្មោះ Latex ដែលមានគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ ព្រោះសារជាតិ Latex នេះអាចធ្វើអោយស្បូនរបស់ស្ត្រីកន្ត្រាក់ដែលបណ្តាមអោយប្រឈមនិងរលូត
ផ្លែម្នាស់ក៍មិនខុសអីអំពីផ្លែល្ហុងដែរ ផ្លែម្នាស់មានផ្ទុកនូវសារជាតិម្យ៉ាងឈ្មោះ Bromelain ក្រុមអ្នកស្រាវជ្រាវបានណែនាំថាសារជាតិ Bromelain ដែលមាននៅក្នុងផ្លែម្នាស់អាចធ្វើអោយមាត់ស្បូនរបស់ស្ត្រីទន់ ងាយនិងបណ្តាលអោយស្ត្រីមានផ្ទៃពោះរលូតបាន
ទំពាំងបាយជូគឺជាផ្លែប្រភេទផ្លែឈើដែលពេញនិយមក្នុងការទទួលទានកំសាន្តព្រោះវា មានរស់ជាតិឆ្ងាញ់និងមានលក្ខណៈតូចៗដែលអាចទទួលទានបានដូចជាអាហារសម្រន់ បើយោងតាមអ្នកប្រឹក្សាសុខភាពបានបង្ហាញថាកត្តាសំខាន់ៗពីយ៉ាងដែលស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានផ្លែទំពាំងបាយជូក្នុងអំលុងពេលមានផ្ទៃពោះ
ដើម្បីសុវត្ថិភាពសូមតាមដានពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញដែលនៅជិតអ្នក អោយបានទៀងទាត់ក្នុងអំលុងពេលមានផ្ទៃពោះ ឬអញ្ជើញទៅគ្លីនិកសំរាកព្យាបាលនិងសម្ភពលុច្សមានទីតាំង នៅអាគារលេខ៤៨ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ។ ទំនាក់ទំនង ០១៦ ៩៤១ ៧៥៨