តើគួរធ្វើតេស្តទឹកនោមពេលណាក្រោយបាត់រដូវ?

ការធ្វើតេស្តទឹកនោមក្រោយបាត់រដូវដើម្បីបញ្ជាក់អំពីផ្ទៃពោះគឺជាវិធីសាស្ត្រដែលពេញនិយមនិងងាយស្រួលហើយចំណាយថវិការតិចជាងគេក្នុងចំណោមវិធីសាស្ត្រដ៍ទៃទៀត ប៉ុន្តែមានស្ត្រីមួយចំនួនធ្វើតេស្តលើកដំបូងមិនឃើញមានផ្ទៃពោះទេ ហើយប៉ុន្មានថ្ងៃបន្ទាប់មកធ្វើតេស្តលើកទីពីឃើញថាមានផ្ទៃពោះទៅវិញ។ តើស្ត្រីគួរធ្វើតេស្តទឹកនោមនៅពេលណាដើម្បីដឹងថាមានផ្ទៃពោះឬអត់?

ការបាត់រដូវអាចជាសញ្ញារបស់នៃការមានផ្ទៃពោះ ប៉ុន្តែមិនមែនស្ត្រីគ្រប់រូបដែលបាត់រដូវសុទ្ធតែមានផ្ទៃពោះទាំងអស់នោះទេ វាក៍អាចជាសញ្ញានៃបំរែបំរួលរបស់ប្រពន្ធ័អ័រម៉ូនដែលបណ្តាលអោយស្ត្រីរាំងរដូវ ឬរដូវមិនទៀង។ ជាទូទៅដើម្បីអោយការធ្វើតេស្តមានប្រសិទ្ធភាពខ្ពស់ ស្ត្រីក្រោយពេលបាត់រដូវគួរតែធ្វើតេស្តពិនិត្យទឹកនោមនៅក្នុងរយៈពេលមួយសប្តាហ៍ឬពីសប្តាហ៍បន្តាប់ពីថ្ងៃបាត់រដូវ

ក្រៅពីវិធីសាស្ត្រធ្វើតេស្តពិនិត្យទឹកនោម ស្ត្រីក៍អាចធ្វើការអង្កេតនិងកត់សំគាល់សញ្ញាមួួយចំនួនទៀតដែលជាសញ្ញានៃការមានផ្ទៃពោះដូចជា៖

រមួលនៅបរិវេណពោះ 

  • មានអារម្មណ៍ដូចជាជិតមករដូវ

សុដន់

  • សង្គៀរសុដន់
  • សុដន់រីកធំ
  • សុដន់តឹងណែន
  • ឈឺចាប់ចុងសុដន់

មានអារម្មណ៍ប្លែកនៅក្នុងខ្លួន

  • ចង្អោរ
  • មិនចង់ទទួលទានអាហារ
  • ល្វើយ
  • នោមញឹក

បើសិនជាស្ត្រីបាត់រដូវហើយមានសញ្ញាទាំងអស់នេះគឺប្រាកដហើយថាអ្នកកំពុងមានផ្ទៃពោះ ដូច្នេះគួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីពេទ្យដើម្បីទទួលការណែនាំអំពីថ្នាំគ្រាប់ជាតិដែក ឬអាហារូបត្ថម្ភរក្សាគភ៌ (Fertina) ក្នុងអំលុងពេលមានផ្ទៃពោះ 

សូមធ្វើការតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នកអោយបានឆាប់ក្នុងអំលុងពេលមានផ្ទៃពោះ

Related post