តើស្ត្រីគួរពិនិត្យអេកូប៉ុន្មានដងក្នុងអំលុងពេលមានផ្ទៃពោះ…?

ការពិនិត្យតាមដានផ្ទៃពោះដោយម៉ាស៊ីនអេកូរ (ពិនិត្យអេកូ) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយគ្រូពេទ្យសម្ភព វាបានជួយសម្រួលនិងរួមចំណែកក្នុងការតាមដានការវិវឌ្ឈន៍របស់ទារកនៅក្នុងផ្ទៃ ឥរិយាបទឬទំរង់របស់ទារកបញ្ចា្រស់ឬធម្មតា សរីរាង្គរបស់ទារកគ្រប់លក្ខណៈឬមិនប្រក្រតីនិងជាពិសេសការពិនិត្យអេកូជួយអោយគ្រូេពេទ្យអាចធ្វើការប៉ាន់ស្មានថ្ងៃសម្រាលរបស់ទារកទៀតផង។

ការពិនិត្យអេកូក្នុងអំលុងពេលមានផ្ទៃពោះមានចំនួនផ្សេងៗពីគ្នាអាស្រ័យទៅតាមស្ថានភាពសុខភាពជាក់ស្តែងរបស់ស្ត្រីមានផ្ទៃពោះម្នាក់ៗ ការពិនិត្យអេកូចំពោះក្រុមស្ត្រីដែលប្រឈមនិងវិបត្តិខ្ពស់ មានចំនួនច្រើនដងនិងញឹកញាប់ជាងស្ត្រីដែលមានសុខភាពល្អ។ ជាទូទៅស្ត្រីនៅក្នុងអំលុងពេលមានផ្ទៃពោះគួរពិនិត្យអេកូដូចខាងក្រោម៖

  • យ៉ាងតិចអោយបាន៣ដងចំពោះស្ត្រីដែលមានសុភាពល្អធម្មតា (លើកទីមួយនៅចន្លោះសប្តាហ៍ទី៨ទៅ១៤  លើកទីពីរនៅចន្លោះសប្តាហ៍ទី២០ទៅ២២ និងលើកចុងក្រោយ២ឬ៣សប្តាហ៍មុនពេលសម្រាល)
  • យ៉ាងតិចអោយបាន៧ដងចំពោះស្ត្រីដែលមានទារកភ្លោះពីរឬច្រើនជាងពីរនៅក្នុងផ្ទៃ
  • យ៉ាងតិចអោយបាន៤ដងចំពោះស្ត្រីដែលមានផ្ទៃពោះនៅអាយុលើស៣៥ឆ្នាំ
  • យ៉ាងតិចអោយបាន៨ដងចំពោះស្ត្រីដែលមានផ្ទៃពោះនៅអាយុលើស៣៥ឆ្នាំនិងមានទារកភ្លោះពីរឬច្រើនជាងពីរនៅក្នុងផ្ទៃ

ការរក្សាសុខភាពនិងទទួលទានអាហារដែលសំបូរជីវជាតិបំប៉នជាមួយនិងអាហារូបត្ថម្ភរក្សាគភ៌(Fertina)ក្នុងអំលុងពេលមានផ្ទៃពោះមានសារៈសំខាន់ក្នុងការទ្រទ្រង់សុខភាពរបស់ម្តាយនិងការលូតលាស់របស់ទារកនៅក្នុងផ្ទៃបានល្អ

ដើម្បីសុវត្ថិភាពសូមធ្វើការតាមដាននិងពិនិត្យសុខភាពជាប្រចាំនិងទៀងទាត់ជាមួយគ្រូពេទ្យជំនាញដែលនៅក្បែរអ្នកក្នុងអំលុងពេលមានផ្ទៃពោះនិងក្រោយសម្រាល

 

Related post