
ចង់ដឹងឬទេថាក្នុងត្រីមាសដំបូងទារកនៅក្នុងផ្ទៃពីមួយថ្ងៃទៅមួយថ្ងៃមានការវិវឌ្ឈន៍ដូចម្តេចខ្លះ?
ជាច្រើនសតវត្សមកហើយដែលមនុស្សមានចំងល់និងព្យាយាមសិក្សាស្រាវជ្រាវអំពីអភូតហេតុដ៍អស្ចារ្យដែលកោសិការដ៍តូចល្អិតពីរួមបញ្ចូលគ្នាហើយវិវឌ្ឈន៍ក្លាយមកជាមនុស្ស។
- ២សប្តាហ៍ក្រោយបង្កកំំណើត (បង្កកំណើត)៖ អំប្រ៊ីយូដែលមានវិវឌ្ឈន៍ពីកោសិការតែមួយទៅជាកោសិការច្រើនកកើតឡើងក្រោយពេលមានការជួបគ្នារវាងកើសិការបន្តពូជរបស់បុរសនិងកោសិការបន្តពូជរបស់ស្ត្រី និងធ្វើដំណើរមកកាន់តួស្បូនតាមដៃស្បូន។ កោសិការជីវិតដំបូងនេះមានទំហំតូចល្អិតហើយមានផ្ទុកនូវសារទាំងអស់របស់ឪពុក ម្តាយ (ហ្សេន) ដែលមានដូចជាសក់ ស្បែក ភ្នែក ម្រាមដៃនិងម្រាមជើង រូបរាង កំពស់ និងអត្តចរិកជាដើម។
- ថ្ងៃទី២ទៅទី៥៖ កោសិការជីវិតថ្មីដែលយើងអោយឈ្មោះថា (អំប្រ៊ីយូ) នេះនិងបន្តធ្វើការវិវឌ្ឈន៍ខ្លួនក្នុងអំលុងពេលធ្វើដំណើរពីកន្សោមពងរបស់ស្ត្រីមកកាន់តួស្បូនតាមរយៈដៃស្បូនដែលភ្ជាប់រវាងតួស្បូនទៅនិងកន្សោមពង។ នៅក្នុងអំលុងពេល ៣ ទៅ ៤ថ្ងៃដំបូងនេះកំរាស់ស្រទាប់ស្បូនខាងក្នុងតួស្បូនរបស់ស្ត្រីក៍បានត្រៀមខ្លួនរួចជាស្រេចផងដែរក្នុងការទទួលជីវិតថ្មីមួយនេះ។
ចង្វាក់បេះដូងចាប់ផ្តើមមានចលនាបន្ទាប់ពី២១ថ្ងៃក្រោយការបង្កកំណើត ឬ ៥សប្តាហ៍ក្រោយពេលស្ត្រីបាត់រដូវចុងក្រោយ
- សប្តាហ៍ទី៣៖ អំប្រ៊ីយូចាប់ផ្តើមចាក់សំបុកនៅក្នុងស្រទាប់ខាងក្នុងរបស់ស្បូន ក្នុងអំលុងពេលនេះ សរីរាង្គនិងអ័រម៉ុនរបស់ម្តាយមានការប្រែប្រួលដើម្បីទទួលជីវិតថ្មីនិងបញ្ឈប់ការមករដូវ។ ការវិភាគឈាម និងទឹកនោមអាចអោយយើងដឹងអំពីការមានផ្ទៃពោះបាន។
- សប្តាហ៍ទី៤៖ ឧបករណ៍សំរាប់វិភាគផ្ទៃពោះតាមរយៈទឹកនោមអាចអោយយើងដឹងបានព្រោះកំរិតអ័រម៉ូនរបស់ស្ត្រីមានផ្ទៃពោះដែលនៅក្នុងទឹកនោមខ្ពស់។ ក្នុងរយៈពេលនេះផងដែរ អំប្រ៊ីយូក៍បានចាក់សំបុកភ្ជាប់ខ្លួនជាមួយស្បូនរបស់ម្តាយនិងទទួលការផ្គត់ផ្គងពីម្តាយរួចរាល់ហើយដែរ
- សប្តាហ៍ទី៥៖ បេះដូងគឺជាសរីរាង្គដំបូងរបស់ទារកដែលមានទំហំប្រហែលនិងគ្រាប់ល្ង ហើយវាក៍ជាសញ្ញាបង្ហាញអំពីការចាប់ផ្តើមវិវឌ្ឈន៍របស់សរីរាង្គសំខាន់ៗដ៍ទៃទៀតរបស់ទារកផងដែរ ដូចជា ប្រពន្ធ័សសៃប្រសាទ និងខួរក្បាលជាដើម

នៅក្នុងសប្តាហ៍ទី៨ អំប្រ៊ីយូអាចមានការឆ្លើយតបទៅនិងការប៉ះ ឬស្ទាបដោយខ្លួនឯង
- សប្តាហ៍ទី៦៖ ៤សប្តាហ៍បន្ទាប់ពីបង្កកំណើត ទារកមានការវិវឌ្ឈន៍យ៉ាងឆាប់រហ័សដោយមានប្រវែងប្រហែល ១ភាគ៨ អ៊ីញ ប្រពន្ធ័សសៃប្រសាទមូលដ្ឋានទាំងមូលដែលរួមមាន (ខួរក្បាល ខួរឆ្អឹងខ្នង)ត្រូវបានកសាងរួចរាល់។ ភ្នែករបស់ទារកនៅក្នុងដំណាក់កាលវិវឌ្ឈន៍ និងសរីរាង្គដៃនិងជើងរបស់ទារកយើងអាចមើលឃើញ។ ចង្វាក់បេះដូងអាចស្តាប់លឺតាមរយៈឧបករណ៍ស្តាប់សំលេងបេះដូង (អ៊ុលត្រាសោន) ហើយវាលោតប្រហែល៨០ដងក្នុងមួយនាទី
- សប្តាហ៍ទី៧៖ ក្នុងរយៈពេលនេះទារកមានប្រវែងប្រហែល ១ភាគ៣ អ៊ីញ និងអាចផលិតគ្រាប់ឈាមបានដោយខ្លួនឯង។ ពងស្វាស ឬ កន្សោមពងរបស់ទារកចាប់ផ្តើមវិវឌ្ឈន៍ទៅតាមភេទរបសើទារក (ពងស្វាសរបស់ភេទឈ្មោល និង កន្សោមពងរបស់ភេទញី)
- សប្តាហ៍ទី៨៖ ក្នុងសប្តាហ៍នេះទារកមានប្រវែងប្រហែល ១ភាគ២ អ៊ីញ។ យើងអាចមើលឃើញម្រាមដៃរបស់ទារក ហើយនិងមុខងារមួយចំនួនទៀតរបស់សរីរាង្គរបស់ទារកក៍កំពុងវិវឌ្ឈន៍ដូចជា មុខងាររបស់ជីវហាវិញ្ញាណ ពងស្វាស កោសិកាថ្គាម (សំរាប់បង្កើតជាធ្មេញ) និង ត្របកភ្នែកផងដែរ
១០សប្តាហ៍ក្នុងដំណាក់កាលវិវឌ្ឈន៍ដូបូង ខួរក្បាលអាចបញ្ជាអោយសាច់ដុំមានចលនា
- សប្តាហ៍ទី៩៖ ក្នុងរយៈពេលនេះ ទារកមានប្រវែងប្រហែល ៣ភាគ៤ អ៊ិញ និងមានទំងន់ប្រហែល ១ភាគ៨ អោន ហើយយើងក៍អាចសង្កេតឃើញការវិវឌ្ឈន៍របស់ត្រចៀក ច្រមុះ និងចំនុចតូចៗក្នុងប្រស្រីភ្នែក ក៍ដូចជាចុងដោះរបស់ទារកនៅលើទ្រូងផងដែរ។ ក្នុងរយៈពេលនេះម្រាមដៃ និងម្រាមជើងរបស់ទារកមានការវិវឌ្ឈន៍យ៉ាងឆាប់រហ័ស និងឆ្អឹងដៃរបស់ទារកក៍ចាប់ផ្តើមរឹងមាំបន្តិចម្តងៗផងដែរ។
- សប្តាហ៍ទី១០៖ កោសិការខួរក្បាលរបស់ទារកមានការវិវឌ្ឈន៍យ៉ាងឆាប់រហ័ស មានកោសិការខួក្បាលចំនួនប្រហែល ២៥០០០០ (ម្ភៃប្រាំម៉ឺន)កោសិការវិវឌ្ឈន៍ក្នុងមួយនាទី។យើងអាចសង្កេតឃើញទាំងផ្នែកខាងក្រោមនិងផ្នែកខាងលើរបស់សរីរាង្គដៃ និងជើងយ៉ាងច្បាស់ ដូចជាម្រាមដៃនិងម្រាមជើងជាដើម។ ចំណែកឯសរីរាង្គខាងក្រៅវិញ យើងសង្កេតឃើញត្រចៀករបស់ទារកបានវិវឌ្ឈន៍រួចរាល់។ ហើយអ័រម៉ូនេបស់បុរស (តេស្តូតេរ៉ូន)ក៍ចាប់ផ្តើមផលិតចំពោះទារកភេទឈ្មោល

ទាំងនេះគឺជារូបភាពម្រាមជើងរបស់ទរកនៅអាយុ ១៣សប្តាហ៍។ ទារកចេះកំរើកក្នុងរយៈពេលនេះប៉ុន្តែម្តាយមិនទាន់បានដឺងថាទរកកំរើកនៅឡើយទេ
- សប្តាហ៍ទី១១៖ ក្នុងរយៈពេលនេះទារកមិនត្រូវបានហៅថាជា អំប្រ៊ីយូត៍ទៅទៀងទេ ព្រោះទារកមានគ្រប់សរីរាង្គសំខាន់ៗដែលយើងអាចសន្និដ្ឋានបានជាមនុស្ស។ ជាភាសាបរទេសយើងហៅថា ហ្វីតថឹស (ប្រែថាក្មេងតូច) ទារកមានប្រវែងប្រហែល ២អ៊ីញ និងចេះបឺតជញ្ជក់ផងដែរ ត្របកភ្នែករបស់ទារកវិវឌ្ឈន៍រួចរាល់ប៉ុន្តែនៅបិទជិតដើម្បីការពារដល់ភ្នែករបស់ទារកដែលកំពុងលូតលាស់។ ចំណែកតំរង់នោមរបស់ទារកក៍អាចបំពេញមុខងាររបស់ខ្លួនក្នុងការផលិតទឹកនោមក្នុងរយៈពេលនេះផងដែរ។ ក្នុងអំលុងពេលប៉ុន្មានសប្តាហ៍ខាងមុខសរីរាង្គរបស់ទារកនិងលូតលាស់យ៉ាងឆាប់រហ័សដែលធ្វើអោយទំងន់របស់ទារកកើនឡើងប្រហែល ៣០ដង និង ប្រវែងកើនឡើងប្រហែល ៣ដង
- សប្តាហ៍ទី១៤៖ ក្នុងសប្តាហ៍នេះទារកមានប្រវែងប្រហែល ៣ អ៊ីញកន្លះ។ ទារករកតូចមួយនេះអាចចេះចាប់យកម្រាមដៃ ឬម្រាមជើងរបស់គេមកជញ្ជក់ ហើយទារកនៅក្នុងពេលនេះក៍ចេះផឹកទឹកនោមរបស់គេផងដែរ ចំណែកក្រចកដៃនិងក្រចកជើងយើងសង្កេតឃើញថាកំពុងលូតលាស់
សំគាល់៖ សូមធ្វើការពិនិត្យពិគ្រោះជាមួួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់ដើម្បីសុវត្ថិភាព