
ការវិវឌ្ឈន៍របស់ទារកចាប់ពីត្រីមាសទី២រហូតដល់ពេលសម្រាល
ក្នុងសប្តាហ៍ទី១៨ ស្ត្រីជាម្តាយអាចដឺងអំពីចលនារបស់ទារកនៅក្នុងផ្ទៃ
- សប្តាហ៍ទី១៦៖ ចង្វាក់បេះដូងរបស់ទារកលោតក្នុងចន្លោះ ១១០ដង ទៅ ១៨០ដងក្នុងមួយនាទី ហើយមានលទ្ធភាពបញ្ជូនឈាមទៅកាន់សរីរាង្គប្រហែល ៦ ហ្កាលុង ក្នុងមួយថ្ងៃ ហើយយើងក៍អាចមើលឃើញនិងបញ្ជាក់អំពីភេទរបស់ទារកក្នុងរយៈពេលនេះផងដែរ។ ប្រសិនទារកជាភេទញី យើងនិងឃើញមានកោសិការបន្តពូជភេទញីជាច្រើនលានកំពុងលូតលាស់នៅក្នុងកន្សោមពង។ ប្រវែងប្រហែល ៥ អ៊ិញ និងទំងន់ប្រហែល ៤ អោន ទារកនៅក្នុងផ្ទៃអាចរំកិល ឬផ្លាស់ប្តូរចលនារបស់គេនៅក្នុងផ្ទៃរបស់ម្តាយដែលមានម្តាយមួយចំនួនមិនបានដឹងខ្លួនផងដែរ។
- សប្តាហ៍ទី៨៖ ក្នុងសប្តាហ៍នេះ ត្រឹមតែរយៈពេលខុសគ្នាតែ ២សប្តាហ៍ប៉ុណ្ណោះរូបរាងនិងទំងន់របស់ទារកមានការវិវឌ្ឈន៍កើនឡើងប្រហែល២ដង ដោយទារកមានទំងន់ប្រហែល ៧ អោន។ ឆ្អឹងរបស់ទាកកាន់តែរឹងមាំនិងយើងសង្កេតឃើញមានជាតិកាល់ស្យូមនៅក្នុងឆ្អឹងតាមរយៈឧបករណ៍អ៊ុលត្រាសោនផងដែរ។ ក្នុងអំលុងពេលនេះទារកមានក្រយៅម្រាមដៃ និង ក្រយៅម្រាមជើងរបស់គេផ្ទាល់ខ្លួន ហើយទារកក៍ចេះព្រិចភ្នែកផងដែរ។
- សប្តាហ៍ទី២០៖ ជារយៈពេលពិសេសមួយដែលទារកចេះកំណត់ពេលដេកនិងភ្ញាក់ដោយខ្លួនឯង និងចេះកំណត់ឥរិយាបទដំណេកដែលគេចូលចិត្តដោយខ្លួនឯងផងដែរ។ ក្នុងសប្តាហ៍នេះទារកមានប្រវែងប្រហែល ១០ អ៊ីញ និងមានទំងន់ប្រហែល ១១ អោន។ ក្នុងសប្តាហ៍ទី២០នេះ គឺជារយៈពេលពាក់កណ្តាលនៃការមានផ្ទៃពោះដែលគេអាចសង្កេតឃើញច្បាស់ថាស្ត្រីជាម្តាយកំពុងមានផ្ទៃពោះ។ មានការសិក្សាខ្លះបានរកឃើញថាទារកចេះទទួលអារម្មណ៍ឈឺចាប់នៅក្នុងសប្តាហ៍ទី២០នេះ។
នៅក្នុងសប្តាហ៍ទី២២ ទារកមានប្រវែងប្រហែល ១១ អ៊ិញ និងមានទំងន់ប្រហែល ១ ផោន
- សប្តាហ៍ទី២២៖ ក្នុងករណីទារកមានភេទឈ្មោល ពងស្វាសនិងចាប់ផ្តើមវិវឌ្ឈន៍ពីផ្នែកខាងក្រោមនៃពោះចុះមកជាចុងខាងក្រោមបង្អស់នៃតំបន់ពងស្វាស ចាប់ពីសប្តាហ៍ទី២២ទៅមុខ ទារកអាចមានលទ្ធភាពទទួលអារម្មណ៍ និងការឈឺចាប់ជាងពេលណាៗក្នុងអំលុងពេលវិវឌ្ឈន៍ ហើយក្នុងរយៈពេលនេះយើងក៍អាចមើលឃើញសក់នៅលើក្បាលនិងរោមនៅលើដងខ្លួនរបស់ទារកផងដែរ។
- សប្តាហ៍ទី២៤៖ ក្នុងសប្តាហ៍ទី២៤នេះទារកមានទំងន់ប្រហែល ១ ផោនកន្លះ ហើយទារកក៍ចាប់ផ្តើមរៀនដកដង្ហើមតាមរយៈការស្រូបទឹកភ្លោះដែលមាននៅក្នុងស្បូន (ទឹកភ្លោះសម្រាប់រក្សាទារកនៅក្នុងស្បូន)។ ត្រចៀករបស់ទារកមានសមត្ថភាពក្នុងការស្តាប់និងចងចាំសំលេងពីខាងក្រៅ (ឧទាហរណ៍៖ សំលេង ដង្ហើម និងចង្វាក់បេះដូងរបស់ម្តាយ)។ នៅប៉ុន្មានសប្តាហ៍ខាងមុខភ្នែករបស់ទារកអាចនិងមានការកំរើកដែលការកំរើកនេះភ្ជាប់ជាមួយនិងការសុបិន្តេបស់ទារកខ្លួនឯងផ្ទាល់ ភ្នែករបស់ទារកក៍និងធ្មេចបើកៗឆ្លើយតបទៅនិងសំលេងដែលនៅក្បែរនិងពោះរបស់ម្តាយ។
- សប្តាហ៍ទី២៦៖ ក្នុងសប្តាហ៍នេះទារកមានទំងន់ប្រហែល ២ ផោន ហើយអាចឆ្លើយតបទៅនិងសំលេងដែលនៅខាងក្រៅក្បែរពោះរបស់ម្តាយ។ ភ្នែករបស់ទារកក៍ចាប់ផ្តើមមានសកម្មភាពឆ្លើយតបទៅនិងពន្លឺពីខាងក្រៅដូចគ្នាដែរ ចំណែកកោសិការឆ្អឹងធ្មេញរបស់ទារកក៍បានវិវឌ្ឈន៍ជាអញ្ចាញ រោមចញ្ចើម រោមភ្នែក និងសក់ក្បាលរបស់ទារកក៍លូតលាស់វែងជាងមុន

នៅសល់ប្រហែលជា ៤% ទៀតការវិវឌ្ឈន៍របស់ទារកគ្រប់លក្ខណៈនិងសម្រាល
- សប្តាហ៍ទី២៨៖ ក្នុងអំលុងពេលនេះទារកមានប្រវែងប្រហែល ១៥ អ៊ីង និងទំងន់ន្រហែល ២ ផោនកន្លះ។ ទារកដែលកើតនៅក្នុងរយៈពេលនេះអាចមានលទ្ធភាពដកដង្ហើមបានប្រសិនជាមានការថែរទាំនិងជួយសង្គ្រោះដោយយកចិត្តទុកដាក់។ ក្នុងដំណាក់កាលនេះខួរក្បាលរបស់ទារកមានការលូតលាស់ពេញលេញដែលអាចអោយទារកមានលទ្ធភាពគ្រប់គ្រងចង្វាក់ដង្ហើមនិងសីតុណភាពក្នុងខ្លួនរបស់គេបាន។ ស្បែកជ្រួញលើសរីរាង្គរបស់ទារកនិងរលប់បន្តិចម្តងៗបន្ទាប់ពីទារកលូតលាស់
- សប្តាហ៍ទី៣៤៖ ទារក នេះមានប្រវែងប្រហែល ១៥ អ៊ីង និងទំងន់ន្រហែល ៤ ផោនកន្លះ ហើយបន្តលូតលាស់និងរឹងមាំ នៅក្នុងដំណាក់កាលលូតលាស់នេះភ្នែករបស់ទារករកបើកទាំងសងខាងហើយឆ្លើយតបទៅនិងពន្លឺដែលជះមកប៉ះលើគេ។ ក្បាលរបស់ទារកគ្របទៅដោយសក់ ចំណែកក្រចកម្រាមដៃនិងម្រាមជើងយើងសង្កេតឃើញមាននៅចុងម្រាម។ ដោយឡែកទារកដែលកើតក្នុងដំណាក់កាលនេះគឺត្រូវការកាជួយសង្គ្រោះបត្ថម្ភនិងយកចិត្តទុកដាក់ខ្ពស់ព្រោះសួតរបស់ទារកស្ថិតក្នុងដំណាក់កាលកំពុងលូតលាស់
- សប្តាហ៍ទី៤០៖ ទារកក្នុងសប្តាហ៍ទី៤០នេះមានប្រវែងប្រហែល ២០ អ៊ីង និងមានទំងន់ប្រហែល ៧ផោនទៅ ៨ផោន។ក្នុងដំណាក់កាលនេះទារកមានសភាពស្ងៀមស្ងាត់និងស្ថិតក្នុងឥរិយាបទក្បាលសំយ៉ុងចុះមកក្រោមដើម្បីត្រៀមសម្រាល
សំគាល់៖ សូមធ្វើការពិនិត្យតាមដានសុខភាពជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកដើម្បីសុវត្ថិភាព
