តាមការពិតអញ្ចឹងសោះ៖ស្ត្រីពេលមករដូវត្រូវផ្លាស់ប្តូសំឡីរៀងរាល់៤ម៉ោងម្តង

ដោយសារបំរ៉ែបំរួលរបស់អរ័ម៉ូននៅក្នុងអំឡុងពេលមករដូវ វាបណ្តាលអោយស្ត្រីទទួលរនៅផលរំខានក៍ដូចជាការផ្លាស់ប្តូមួយចំនួនរួមមានដូចជាបំលាស់ប្តូរផ្លូវអារម្មណ៍ ការទទួលទានអាហារ​ ចំណង់ផ្លូវភេទជាដើម…។ល។ សំឡីអនាម័យគឺជាមិត្តដ៍ជិតស្និតរបស់ស្ត្រីគ្រប់រូបនៅក្នុងអំឡុងពេលនេះប៉ុន្តែក៍មានស្ត្រីមួយចំនួនមិនបានចាប់អារម្មណ៍អំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់សំឡីអនាម័យមិនបានត្រឹមត្រូវនោះទេ។ តាមការសិក្សាស្ត្រីនៅក្នុងរយៈពេលនេះគួរតែធ្វើការផ្លាស់ប្តូសំឡីយ៉ាងតិចណាស់អោយបាន៦ដងក្នុងរយៈពេល២៤ម៉ោង (ធ្វើការផ្លាស់ប្តូរយ៉ាងយូរ៤ម៉ោងម្តង)។

ការប្រើប្រាស់សំឡីលើសពី៤ម៉ោងដោយមិនផ្លាស់ប្តូរអាចបណ្តាលអោយបាក់តេរីងាយនិងលូតលាស់ដែលជាហេតុបណ្តាលអោយមានផលរំខាននិងផលវិបាកមួយចំនួនដូចជា៖

  • ប្រឡាក់សំលៀកបំពាក់
  • មានក្លិនមិនល្អនៅបរិវេណប្រដាប់បន្តពូជ
  • ងាយទទួលរោគឆ្លងផ្សេងៗ
  • ងាយនិងកើតជំងឺរលាកទ្វារមាស

សំគាល់៖ ត្រូវធ្វើការតាដានពិនិត្យនិងព្យាបាលជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកក្នុងករណីសុខភាពរបស់អ្នកមានបញ្ហា

Related post