បញ្ហាឈឺធ្មេញនិងឈាមតាមអញ្ចាញធ្មេញក្នុងអំឡុងពេលមានផ្ទៃពោះ

ជាមួយនិងបំរ៉ែបំរួលអរ័ម៉ូននៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីងាយប្រឈមជាមួយនិងបញ្ហាសង្កៀរធ្មេញឬឈាមតាមអញ្ចាញធ្មេញជាងស្ត្រីដែលមិនមានផ្ទៃពោះ ហើយវាក៍អាចនិងបណ្តាលអោយស្ត្រីប្រឈមជាមួយនិងវិបត្តិទារកកើតមុនកំណត់ផងដែរប្រសិនជាមិនបានព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។ ក្នុងករណីអ្នកមិនទាន់មានពេលវេលាដើម្បីពិនិត្យព្យាបាលជាមួយគ្រូពេទ្យធ្មេញ អ្នកគួរព្យាយាមអនុវត្តវិធីសាស្ត្រទាំងនេះដោយខ្លួនឯងដើម្បីជួយកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីបញ្ហាខាងលើ៖

  • បន្ទាលកន្ទុយក្រពើ៖ មានប្រសិទ្ធិភាពក្នុងការប្រឆាំងជាមួយនិងអាការៈហើម រលាកនិងមេរោគផ្សិតផ្សេងៗដែលបណ្តាលមកពីបញ្ហាអញ្ចាញធ្មេញ

  • ខ្ទឹមស៖ ទំពារមើមខ្ទឹមសនៅចំកន្លែងដែលមានការឈឺចាប់ ឬហើម ប្រសិទ្ធិភាពប្រឆាំងនិងការរលាករបស់មើមខ្ទឹមសអាចជួយកាត់បន្ថយអាការៈឈឺចាប់ទាំងនោះបាន
  • ម្សៅរមៀត៖ លាយម្សៅរមៀតមានផ្ទុកនូវសារជាតិ Curcumin ដែលមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងជាមួយនិងការរលាកឬចំលងរោគពីខាងក្រៅ។ លាយម្សៅរមៀតជាមួយនិងអំបិល រួចលាបអញ្ចាញធ្មេញជាមួយនិងសមាសធាតុអំបិលរមៀតនេះអោយបានយ៉ាងតិចពីដងក្នុងមួយថ្ងៃ។

សំគាល់៖ ជៀសវាងប្រើប្រាស់ឱសថព្យាបាលណាមួយដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនៅក្នុងអំឡុងពេលមានផ្ទៃពោះ

Related post