
4ចំនុចដែលបង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះដោយមិនដឹងខ្លួន
វាពិតជាមិនងាយស្រួលទេនៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវប្រុងប្រយត្ន័គ្រប់សកម្មភាពប្រចាំថ្ងៃដោយរួមមានដូចជាចំណីអាហារ កីឡា ថ្នាំសង្កូវផ្សេងៗ…ប៉ុន្តែក៍នៅតែប្រឈមនិងហានិភ័យគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ខាងក្រោមនេះគឺកត្តាដែលបង្កគ្រោះថ្នាក់ដល់សុខភាពស្ត្រីនិងទារកនៅក្នុងផ្ទៃដោយស្ងៀមស្ងាត់ដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍៖
- សម្ភារៈសំអាត៖សម្ភារៈសំអាតមួយចំនួនដូចជាទឹកសំអាតបន្ទប់ទឹក ទឹកសំអាតកញ្ចក់…ត្រូវបានផ្សំជាមួយនិងសារធាតុគីមីម៉្យាងឈ្មោះ Glyco Ether ដែលអាចបណ្តាលអោយទារកងាយនិងប្រឈមនិងបញ្ហារលូត ឬសំរាលមុនខែ
- ថ្នាំសំលាប់សត្វល្អិត៖ថ្នាំសំលាប់សត្វល្អិតគ្រប់ប្រភេទត្រូវបានចាត់បញ្ចូលទៅក្នុងក្រុមដែលបង្កគ្រោះថ្នាក់ចំពោះស្ត្រីនិងទារកនៅក្នុងផ្ទៃក្នុងអំឡុងពេលមានផ្ទៃពោះ
- វិទ្យុសកម្មរបស់ទូរសព្ទ័ដៃ៖ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីព្យាយាមកាត់បន្ថយការប្រើប្រាស់ទូរសព្ទ័ដៃអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបានជាពិសេសកំរិតវិទ្យុសកម្មដែលបញ្ចេញពីទូរសព្ទ័ដៃអាចបង្កអោយទារកនៅក្នុងផ្ទៃវិវឌ្ឈន៍មិនគ្រប់លក្ខណៈឬកើតមុនខែផងដែរ
- គ្រឿងសំអាង៖មិនមានគ្រប់គ្រឿងសំអាងទាំងអស់សុទ្ធតែបង្កផលប៉ះពាល់ចំពោះទារកទាំងអស់នោះទេប៉ុន្តែមានគ្រឿងសំអាងមួយចំនួនដែលមិនតំរូវអោយប្រើប្រាស់ក្នុងអំឡុងពេលមានផ្ទៃពោះគឺអាចប៉ះពាល់ចំពោះសុខភាពនិងការលូតលាស់របស់ទារកបានជាពិសេសប្រភេទគ្រឿងសំអាងដែលមានផ្ទុកសារធាតុ Retinoid Acid ដែលភាគច្រើនមានផ្សំនៅក្នុងផលិតផលសំរាប់ព្យាបាលមុន

សំគាល់៖ ស្ត្រីគួរគាប្បីធ្វើការតាមដាននិងពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងអំឡុងពេលមានផ្ទៃពោះអោយបានទៀងទាត់ដើម្បីសុវត្ថិភាព