អាថ៌កំបាំងជួយអោយស្ត្រីមានផ្ទៃពោះដេកលក់បានស្កប់ស្កល់

វាពិតជាមិនមានភាពងាយស្រួលទេក្នុងការទទួលទានដំណេកអោយបានគ្រប់គ្រាន់និងស្កប់ស្កល់នៅក្នុងអំឡុងពេលមានផ្ទៃពោះជាពិសេសចាប់ពីត្រីមាសទី២រហូតដល់ថ្ងៃសំរាលតែម្តង។​ ជាមួយនិងផលវិបាកជាច្រើនដែលកើតមានចំពោះស្ត្រីមានផ្ទៃពោះដូចជាបំរែបំរួលអ័រម៉ូន អាការៈចុករោយត្រគៀក នោមញឹក អស់កំលាំង ទល់លាមក រមួលសាច់ដុំ បែកញើសពេលយប់ ក្តៅស្អុះស្អាប់ ហៀរទឹកមាត់និងចង្អោរជាដើម…

ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលមានប្រសិទ្ធិភាពនិងសុវត្ថិភាពក្នុងការជួយអោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះអាចទទួលទានដំណេកបានប្រសើរជាងមុននិងរួមចំណែកជួយដល់សុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ៖

  • ប្រើប្រាស់ខ្នើយស្ត្រីមានផ្ទៃពោះ ឬប្រើប្រាស់ខ្នើយទប់ពីក្រោយខ្នងនិងទ្រាប់ជង្គង់
  • ព្យាយាមកំណត់ពេលចូលដំណេក“ចូលដំណេកអោយបានទៀងទាត់ជារៀងរាល់ថ្ងៃ”
  • ជៀសវាងដាច់ខាតការមើលទូរទស្សន៍ឬទូរសព្ទ័ដៃមុនពេលចូលដំណេក
  • ព្យាយាមបន្ធូរអារម្មណ៍តានតឹងអោយបានច្រើន
  • កាត់បន្ថយឬបញ្ឈប់ការទទួលទានចំណីអាហារដែលមានជាតិហិរ
  • កុំទទួលទានអាហារឆ្អែតពេកនៅពេលយប់“ទទួលទានល្មមកុំអោយឆ្អែត”
  • ទម្រេតខ្លួនដោយថ្នមៗនិងយឺតៗទៅលើគ្រែពេលចូលដំណេក

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញអោយបានទៀងទាត់

Related post