ចំពោះស្ត្រីមានផ្ទៃពោះអាចប្រើប្រាស់ស្ករសិប្បនិមិត្តជំនួសស្ករធម្មតាបានដែរឬទេ?

ជាការពិតណាស់ជាតិស្ករគឺជាប្រភពថាមពលដែលសរីរាង្គរបស់មនុស្សសត្វត្រូវការដើម្បីបំពេញមុខងារប្រចាំថ្ងៃប៉ុន្តែស្ករធម្មតាមានផលវិបាកច្រើនចំពោះសុខភាពដូចជាជំងឺទឹកនោមផ្អែមជាដើម យ៉ាងណាមិញការប្រើប្រាស់ស្ករមិនឡើងទំងន់ត្រូវបានទទួលស្គាល់និងប្រើប្រាស់យ៉ាងទួលំទួលាយនៅក្នុងជីវភាពប្រចាំថ្ងៃដូចជាប្រើទៅលើចំណីអាហារឬភេសជ្ជៈដែលត្រូវការបន្ថែមរស់ជាតិផ្អែមជាដើម។ ស្ករសិប្បនិមិត្តជាច្រើនប្រភេទត្រូវបានទទួលស្គាល់និងអនុញ្ញាតិដោយអង្គការសុខភាពចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក“FDA”អោយប្រើប្រាស់បានចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះប៉ុន្តែនៅក្នុងបរិមាណដែលសមស្រម

ទន្ទឹមនិងផលប្រយោជន៍ការប្រើប្រាស់ស្ករសិប្បនិមិត្តក៍មានផលរំខានមួយចំនួនដែរដូចជា៖

  • ទារកលើសទំងន់ក្រោយពេលសំរាល
  • ឈឺក្បាល
  • ល្ហិតល្ហៃ អស់កំលាំង
  • ចង្អោរ
  • ស្ពឹកត្រចៀក“ស្តាប់មិនសូវច្បាស់”
  • បង្កើនចំណង់ទទួលទានជាតិផ្អែម“កត្តាបណ្តាលអោយឡើងទំងន់”

ទោះបីជាយ៉ាងណាក៍ដោយស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរព្យាយាមកាត់បន្ថយការទទួលទានចំណីអាហារឬភេសជ្ជៈទាំងឡាយណាដែលមានលាយឡំជាមួយនិងសមាសធាតុសិប្បនិមិត្តដែលមានដូចជា “រស់ជាតិសិប្បនិមិត្ត ឬក្លិនសិប្បនិមិត្តជាដើម”

 

សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរគាប្បីធ្វើការពិនិត្យតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញអោយបានទៀងទាត់

Related post