ជាទូទៅការទទួលទានសាច់ដែលមិនចំអិនបានឆ្អិនល្អត្រូវបានហាមប្រាមចំពោះស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះ យ៉ាងណាមិញចំពោះម្ហូបរបស់ជប៉ុន“ដែលភាគច្រើនជាសាច់ត្រីសមុទ្រហើយជាត្រីឆៅ”ក៍មិនមានការលើកលែងដែរ។ ការទទួលទានសាច់ត្រីសមុទ្រមានប្រយើជន៍ច្រើនចំពោះសុខភាពព្រោះនៅក្នុងសាច់ត្រីសមុទ្រទាំងនោះភាគច្រើនសំបូរទៅដោយសារជាតិDHAដែលមានប្រយោជន៍ជួយដល់ការលូតលាស់របស់កោសិកាខួរក្បាលនិងភ្នែករបស់ទារកនៅក្នុងផ្ទៃជាពិសេសចាប់ពីដើមត្រីមាសទីពីរហូតដល់ពេលសំរាល។
ក្រៅពីអត្ថប្រយោជន៍របស់សាច់ត្រីសមុទ្រយើងក៍មិនគួរមើលរំលងផលវិបាករបស់ត្រីសមុទ្រចំពោះសុខភាពផងដែរ សាច់របស់ត្រីសមុទ្រសំបូរដោយសារជាតិDHAប៉ុន្តែវាក៍សំបូរសារជាតិពុលផងដែរ ដែលសារជាតិពុលនៅក្នុងសាច់ត្រីសមុទ្រទាំងនោះអាចនិងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការលូតលាស់និងសុខភាពរបស់ទារកនៅក្នុងផ្ទៃ។
ជាសរុបមិនមែនមានន័យថាអ្នកអាចទទួលទានសាច់ត្រីសមុទ្រតាមចិត្តចង់ដូចជាពេលដែលអ្នកមិនទាន់មានផ្ទៃពោះ ហើយក៍មិនមែនមានន័យថាអ្នកត្រូវតែបញ្ឈប់ការទទួលទានសាច់ត្រីសមុទ្រនោះដែរ អ្នកនៅតែអាចទទួលទានបានតាមធម្មតាប៉ុន្តែត្រូវព្យាយាមទទួលទាននៅក្នុងកំរិតតិចតួចតាមដែលអាចធ្វើទៅបាន។
ដោយឡែកចំពោះប្រភេទគ្រឿងសមុទ្រខាងក្រោមនេះអ្នកគួរតែព្យាយាមកាត់បន្ថយឬបញ្ឈប់ការទទួលទាននៅក្នុងអំឡុងពេលមានផ្ទៃពោះ
សំគាល់៖ ស្ត្រីនៅក្នុងអំឡុងពេលមានផ្ទៃពោះគួរតែធ្វើការតាមដានពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកអោយបានទៀងទាត់